រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កូនប្រុសលោកឧកញ៉ាម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ចាប់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ តុលា ២០១៥ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវនៅចំណុចមុខផ្សារសាមគ្គី តាមវិថីម៉ៅសេទុង។
ការចាប់ខ្លួនកូនប្រុសលោកឧកញ៉ានេះធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៧២ ចុះថ្ងៃទី២០ វិច្ឆិកា ២០១៤ របស់ចៅក្រមឌី ឋាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងពីបទរំលោភទំនុកចិត្ត(យកម៉ូតូគេ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤ ផ្លូវ៥៥២ ភូមិ៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី២ មិថុនា ២០១៤។
ជនសង្ស័យមានឈ្មោះខេន សម្បត្តិ ហៅប្រុស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧០EoE1 ផ្លូវ១២៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
គួរបញ្ជាក់ថា ជនសង្ស័យត្រូវគេស្គាល់ថា ជាកូនប្រុសរបស់លោកឧកញ៉ាខេន សុភា ៕
ចែករំលែកព័តមាននេះ