រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្លូវការរបស់សម្តេចបង្ហោះជាងមួយម៉ោងមុននេះដោយបញ្ជាក់ថា ”សព្វថ្ងៃនេះព្រះពុទ្ឋសាសនា បានចូលរួមចំណែកនិងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងប្រទេសយើង ។ សូមបងប្អូនពុទ្ឋបរិស័ទខ្មែរទូទាំងប្រទេស បានជួបជុំធ្វើបុណ្យទានជាមួយក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ និង សូមការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ទោះទីជិតឆ្ងាយក្តីគឺសូមមានសុវត្ថិភាពគ្រប់ពេល” ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចនិង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងក្រុមគ្រួសារ បានអញ្ជើញរាប់បាត្រនៅក្នុងពិធីកាន់បិណ្ឌវេនទី៤ រួមជាមួយមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប នៅវត្តលង្កា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ តុលា ២០១៥។









ចែករំលែកព័តមាននេះ