រាជធានីភ្នំពេញ ៖ លោកសួន សេរីរដ្ឋា ជាប្រធានគណបក្សអំណាចខ្មែរ បានប្រកាសជាជំហរនៅមុខអ្នកសារព័ត៌មានថា លោកនឹងមិនចូលរួមជាមួយគណបក្សនយោបាយក្នុងសភាទេ ។ ការលើកឡើងនេះ បន្ទាប់ពីលោកចុះមកដល់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នាវេលាព្រឹកថ្ងៃទី០១ តុលា ២០១៥ នេះ ។
តែក្នុងនោះ លោកសួន សេរីរដ្ឋា ក៏បានសុំអំពាវនាវឱ្យគណបក្សតូចៗត្រូវតែរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិយើងឱ្យបានល្អប្រសើរ ។ លោកក៏បានប្រកាសជំហរម្តងទៀតថា លោកនៅតែធ្វើការរិះគន់លើរាជរដ្ឋាភិបាល ប្រសិនបើធ្វើមិនត្រឹមត្រូវនូវចំណុចណាមួយនោះ ។



ចែករំលែកព័តមាននេះ