ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបិយប័ណ្ណ​អាស៊ី​មានជោគ​វាសនា​អាក្រក់​បំផុត​ប្រចាំត្រីមាស រយៈពេល​17​ឆ្នាំ​មកនេះ

8 ឆ្នាំ មុន

រូបិយប័ណ្ណ​អាស៊ី​បាន​នាំ​មក​នូវ​ការ​ខាតបង់​ប្រចាំត្រីមាស​ច្រើន​បំផុត​គិត​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ដែល​បាន​ប៉ះទង្គិច​ផ្ទួន​ៗ​ដោយ​ការ​បញ្ចុះតម្លៃ​ប្រាក់​យន់់​ចិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក៏​ដូច​ជា​លទ្ធភាព​នៃ​ការ​ដំឡើង​អត្រា

រូបិយប័ណ្ណ​អាស៊ី​បាន​នាំ​មក​នូវ​ការ​ខាតបង់​ប្រចាំត្រីមាស​ច្រើន​បំផុត​គិត​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ដែល​បាន​ប៉ះទង្គិច​ផ្ទួន​ៗ​ដោយ​ការ​បញ្ចុះតម្លៃ​ប្រាក់​យន់់​ចិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក៏​ដូច​ជា​លទ្ធភាព​នៃ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក ។

ស​ន្ទ​ស្សន៍​ដុល្លារ​អាស៊ី​របស់​The Bloom-berg-JPMorgan ដែល​ជា​អ្នក​ឃ្លាំមើល​រូបិយប័ណ្ណ​សកម្ម​បំផុត ក្រៅពី​ប្រាក់​យេ​ន​ជប៉ុន​នៅ​ក្នុង​តំបន់ បាន​ធ្លាក់​ចុះ​៤,២%​ក្នុង​ប្រតិបត្តិការ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​គិត​ចាបពី​វិបត្តិ​ឆ្នាំ​១៩៩៧-៩៨ ។ ចំណែក​លុយ​រីង​ហ្គិ​តរបស់​ម៉ា​ឡេ​ស៊ី​បាន​នាំ​មក​នូវ​ភាព​អវិជ្ជមាន​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ធ្លាក់​ចុះ​១៥% ស្រប​ពេល​ដែល​តម្លៃ​ប្រេង​បាន​ដើរ​ថយក្រោយ ហើយ​លោកនាយក​រដ្ឋមន្ត្រី Najib Razak ត្រូវ​បាន​ចាប់ខ្លួន​ដើម្បី​ធ្វើការ​ស៊ើប​អ​ង្កើ​ត​ពី​អំពើ​ពុក​រលួយ​។ ឯ​ប្រាក់​យន់់​ចិន​បាន​ធ្លាក់​ចុះ​ច្រើន​ក្រៃ​លែង​នៅ​ក្នុងអំឡុងពេល​មួយ​ឆ្នាំ​កន្លះ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​មាន​និន្នាការ​ធ្លាក់​ចុះ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ។ ចំណែក​ប្រធាន​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​លោកស្រី Janet Yellen បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ធនាគារ​នៅ​តែ​ជំរុញ​ដំឡើង​អត្រា​ការ​ប្រាក់​ដដែល​នៅ​ឆ្នាំ​២០១៥​នេះ ។

លោក Sean Callow មន្ត្រី​យុទ្ធសាស្ត្រ​រូបិយប័ណ្ណ​ជាន់ខ្ពស់​របស់​ធនាគារ Westpac Banking Corp ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ស៊ី​ដ​នី​បាន​ថ្លែង​ថា «​វា​លំបាក​នឹង​សង្កេត​ឃើញ​ថា​តើ​រូបិយប័ណ្ណ​អាស៊ី​នឹង​បង្ហាញ​ពី​ភាព​ជួយ​ទ្រទ្រង់​រួច ក៏​ដូច​ជា​កំណើន​ដែល​សម​ល្មម​នៅ​ក្នុង​ត្រីមាស​ទី​៤​នេះ ជាមួយនឹង​ការ​ខាតបង់​ធៀប​នឹង​ប្រាក់​ដុល្លារ​ដែល​ទំនងជា​ក្លាយជា​បទដ្ឋាន​មួយ »​។

ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច​របស់​ចិន​កំពុង​បង្ក​ផល​លំបាក​ដល់​ការ​នាំ​ចេញពី​តំបន់​ផ្សេង​ៗ ដែល​គាំទ្រ​នូវ​ការ​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ចំពោះ​កិច្ចការ​សម្រួល​រូបិយ​វត្ថុ​និង​ការ​លើកកម្ពស់​ហានិភ័យ​នៃ​សង្គ្រាម​រូបិយប័ណ្ណ ។ ដុល្លារ​តៃវ៉ាន់​បាន​រំកិល​ចុះ​ក្នុង​កម្រិត​ទាប​ក្នុង​រយៈពេល​៦​ឆ្នាំ​នេះ​បន្ទាប់​ពី​ធនាគារកណ្តាល​របស់​ខ្លួន​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កាលពី​ស​ប្តា​ហ៍​មុន​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៩ ។ ចំណែក​ធនាគារ​ប្រជាជន​ចិន​បាន​បន្ទាប​ថ្លៃដើម​ដែល​ឲ្យ​ខ្ចី​ក្នុង​ខែសីហា​ជា​លើក​ទី​៥​ក្នុងឆ្នាំនេះ ខណៈ​ឥណ្ឌា​ឯណោះ​វិញ​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​លើក​ទី​៤​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៥​នេះ​កាលពី​ថ្ងៃ​អង្គារ ។

យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយសារ​ព័ត៌មាន Bloomberg បង្ហាញ​ថា ប្រាក់​រូ​ពៀរ​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​ចុះ​ខ្សោយ​៩,១%​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​ត្រីមាស​នេះ ហើយ​ប្រាក់​បាត​ថៃ​ក៏​ធ្លាក់​ចុះ​ប្រមាណ​ជា​៧,១%​ដែរ​ដែល​វា​ជា​ប្រតិបត្តិការ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។ ចំណែក​ដុល្លារ​កោះ​តៃវ៉ាន់​វិញ​បាន​ធ្លាក់​ចុះ​៦%​ដែល​ជា​កម្រិត​ខាតបង់​ច្រើន​ជាងគេ​បំផុត​របស់​ខ្លួន​តាំងពី​ឆ្នាំ​១៩៩៧ ។ រីឯ​លុយ​វ៉ុ​ន​របស់​កូរ៉េ​ខាងត្បូង​ក៏​ដើរ​ថយក្រោយ​៦,៤%​ដែរ ខណៈ​ប្រាក់​យន់​ចិន​ធ្លាក់​២,៤%​ដែល​ជា​កម្រិត​ច្រើន​បំផុត​គិត​ចាប់តាំងពី​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៤ ។

ដោយឡែក​តាម​ការ​ព្យាករ​របស់ Bloom-berg ដែល​ប្រើប្រាស់​តួលេខ​ផ្លូវការ​ឲ្យ​ដឹង​ថា គេ​បាន​វាយតម្លៃ​នូវ​មូលធន​ដែល​បាន​បន្សល់​ទុក​នៅ​ក្នុង​ប្រទេស​ចិន​ចំនួន​១៤១,៦៦​ប៊ី​លាន​ដុល្លារ​ក្នុង​អំឡុង​ខែសីហា បន្ទាប់​ពី​ការ​ទម្លាក់​ថ្លៃ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ប្រាក់​យន់​ចិន​កក្រើក​ទីផ្សារ​ពិភពលោក ដែល​មាន​ចំនួន​លើស​របាយការណ៍​មុន​ក្នុង​ខែកក្កដា​ចំនួន​១២៤,៦២​ប៊ី​លាន​ដុល្លារ​។ ចំណែក​ទិន្នន័យ​ជួញដូរ​ចុង​ក្រោយ​បង្ហាញ​ថា មូលនិធិ​បរទេស​អូស​ទាញ​បាន​ទឹកប្រាក់​សុទ្ធ​ចំនួន​១៧,៨​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​នេះ​ពី​ផ្សារភាគហ៊ុន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន កូរ៉េ​ខាងត្បូង កោះ​តៃវ៉ាន់ និង​ថៃ​។

វិបត្តិ​នៅ​អាស៊ី
ការ​រំកិល​ចុះ​នៅ​ក្នុង​រូបិយប័ណ្ណ​នានា​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​ពេល​បន្ទុក​បំណុល​ខាងក្រៅ​ចុះ​ខ្សោយ​ជាង​មុន អត្រា​ប្តូរ​ប្រាក់​កាន់តែ​អាច​បត់បែន​បាន ហើយ​អត្រា​រូបិយប័ណ្ណ​បរទេស​បម្រុង​ទុក​ក៏​ច្រើន​ជាង​វិបត្តិ​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​៩០​ដែរ ។ បច្ចុប្បន្ន​បណ្តា​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​នៅ​អាស៊ី​ភាគច្រើន​បាន​ប្រតិបត្តិ​នូវ​គណនី​ចរន្ត​លើស​ជំនួស​ដោយ​ឱនភាព ។

លោក Mitul Kotecha ប្រធាន​យុទ្ធសាស្ត្រ​រូបិយប័ណ្ណ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់ Barclays Plc ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​ថ្លែង​ថា «​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​តំបន់​អាស៊ី​គឺ​ភាព​ប្រសើរ​ជាង​អ្វី​ដែល​គេ​ធ្វើ​បាន​កាលពីមុន ដោយ​អាច​អាច​លើក​មក​ជជែក​បាន »​។

ដុល្លារ​សិង្ហ​បុរី​បាន​ដើរ​ថយក្រោយ​៥,៦%​ក្នុង​ត្រីមាស​នេះ ប្រាក់​ពី​ហ្សូ​ហ្វ៊ី​លី​ពី​ន​ចុះ​ខ្សោយ​៣,៨% និង​ប្រាក់​រូពី​ឥណ្ឌា​ធ្លាក់​៣,៥%​។ ខណៈ​ប្រាក់​ដុ​ង​វៀតណាម​ធ្លាក់​២,៩%​ដែល​វា​ជា​កម្រិត​ប្រតិបត្តិការ​ដ៏​អាក្រក់​របស់​ខ្លួន​គិត​ចាប់តាំងពី​ឆ្នាំ​២០១១ ស្រប​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បន្ថោក​តម្លៃ​រូបិយប័ណ្ណ​នេះ​ចំនួន​៣​លើក​ក្នុងឆ្នាំនេះ​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចុះ​ខ្សោយ​នៃ​ប្រាក់​យន់​ចិន​។

ធនាគារ​ADB ក្នុង​ខែកញ្ញា​នេះ បាន​ទម្លាក់​ការ​ព្យាករ​នៃ​កំណើន​សម្រាប់​ឆ្នាំ​២០១៥​របស់​ខ្លួន​ចំពោះ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​ពី​៦,៣%​មក​ត្រឹម​៥,៨% ។ ការ​នាំ​ចេញ​របស់​កោះ​តៃវ៉ាន់​បាន​ធ្លាក់​ចុះ​ក្នុង​ខែ​ទី​៧​គិត​ត្រឹម​ខែសីហា​នេះ ខណៈ​ការ​នាំ​ចេញពី​កូរ៉េ​ខាងត្បូង​និង​ថៃ​បាន​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​៨​ខែ​មុន​នេះ​រៀង​ៗ​ខ្លួន​។ ចំណែក​ការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​រួញ​ខ្លី​១១​ខែ​ជាប់​ៗ​គ្នា ។ រីឯ​សេដ្ឋកិច្ច​ចិន​ដែល​មាន​ទំហំ​ធំ​ជាងគេ​បំផុត​ទី​២​លើ​ពិភពលោក​កំពុង​ពង្រីក​ខ្លួន​ក្នុង​ការ​បោះ​ជំហាន​យឺត​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក ហើយ​គ្រឿង​វាស់​ស្ទង់​នៃ​ផលិតកម្ម​ឧស្សាហកម្ម​របស់​ខ្លួន​ក៏​បាន​បោះពួយ​ចុះ​ក្នុង​កម្រិត​ទាប​៦​ឆ្នាំ​ដែរ​ក្នុង​ខែកញ្ញា​នេះ ។

ដោយឡែក​លោក Robert Minikin ប្រធាន​យុទ្ធសាស្ត្រ​រូបិយប័ណ្ណ​របស់ Standard Chartered Plc ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុ​ង​បាន​ថ្លែង​ថា «​ចំពោះ​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​នេះ កំណើន​គឺ​កំពុង​តែ​ដំណើរការ​ក្រោម​សក្តានុពល​។ ម្យ៉ាងទៀត វា​ហាក់ដូចជា​មិន​ទំនង​ឡើយ​ដែល​មានការ​លើក​ឡើង​ថា ការ​កើនឡើង​នៃ​រូបិយប័ណ្ណ​បរទេស​ក្នុងស្រុក នឹង​ក្លាយជា​អ្វី​ដែល​គួរ​ឲ្យ​ទទួលយក​បាន​ពី​ទស្សនវិស័យ​នៃ​គោលនយោបាយ​មួយ​នៅ​ក្នុង​ត្រីមាស​ខាង​មុខ »៕