រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ពេលនេះលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានចាកចេញពីវត្តបទុមវត្តីហើយ។
សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ខណៈពេលលោកសម រង្ស៊ី អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៤នៅវត្តបទុមវត្តីនោះ លោកបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅល្ងាចនេះគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជននឹងជួបគ្នានៅវិមានរដ្ឋសភាតាមការគ្រោងទុក។
លោកសម រង្ស៊ី បានមានប្រសាសន៍ទៀតថា ច្បាប់ទាក់ទងនឹងការបោះឆ្នោតគណបក្សទាំង២បានព្រមព្រៀងគ្នាស្ទើរតែទាំងស្រុងទៅហើយ ហើយនៅសល់ចំណុចតិចតួចដែលមិនទាន់ព្រមព្រៀងគ្នានឹងត្រូវលើកយកមកពិភាក្សានៅល្ងាចនេះ ហើយទាក់ទងនឹងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាក៏នឹងត្រូវលើកយកមកពិភាក្សាដែរ៕
ចែករំលែកព័តមាននេះ