ខេត្តកំពង់ស្ពឺ ៖ ដោយមានការស្រាវជ្រាវ និងដឹងមុខសញ្ញាជាយូរមកហើយនោះ កម្លាំងប៉ូលិស សហការជាមួយកម្លាំងប៉េអឹម កាលពីវេលាម៉ោង០៩ និង១២នាទីយប់ថ្ងៃទី០១ តុលា ២០១៥ នេះ ស្ថិតនៅចំណុចអង្គស្នួល បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដែលជាក្រុមសហជីព ខណៈកំពុងដឹកអីវ៉ាន់ដែលលួចបានពីរោងចក្រ ANJ ស្ថិតក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យកទៅលក់ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវសមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើន មានដូចជាប្រាក់ដុល្លារចំនួន១.១២៩៤ដុល្លារ, ប្រាក់ដុង៣៨.៧៥០០០០, ប្រាក់ស៊ីងហ្គាពួរ១០ដុល្លារ, រថយន្តបាឡែនពាក់ស្លាកលេខ3A-0959មួយគ្រឿង និងរថយន្តសម្រាប់ដឹកអីវ៉ាន់ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ