ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបរថយន្ត​ដឹក​ចំនៀរ​ឈើ​លួច​បង្កប់​ឈើ​អារ និង​ឈើ​ប្រណីត​នៅ​ស្រុក​កំពង់សៀម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ប្រភព​ព័ត៌មាន​ជំ​ហ៊ាន​ដំបូង​បានឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​យក្ស​១​គ្រឿង​ដឹក​ចំនៀរ​ឈើ​ លួច​បង្កប់​ឈើ​អារ និង​ឈើ​ប្រណីត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​

ខេត្តកំពង់ចាម ៖ ប្រភព​ព័ត៌មាន​ជំ​ហ៊ាន​ដំបូង​បានឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​យក្ស​១​គ្រឿង​ដឹក​ចំនៀរ​ឈើ​ លួច​បង្កប់​ឈើ​អារ និង​ឈើ​ប្រណីត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្ទាក់​​ចាប់​បាន​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ តុលា ២០១៥ នៅ​ចំណុច​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ហើយ​នាំ​យក​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំពង់​ចាម​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ។

បើ​តាម​លោក​វរសេនីយ៍ទោ ស្រេង ធា​រី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ឃាត់ និង​ត្រួតពិនិត្យ ឃើញ​ថា​ រថយន្ត​នេះ​បាន​បង្កប់​ឈើ​អារ និង​ឈើ​ប្រណីត​ពី​ខាងលើ និង​នៅ​បាត​ក្រោម​រថយន្ត ។

ពេល​នេះ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពុង​ធ្វើ​ដំណើរ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព