ខេត្តកំពង់ឆ្នាំង ៖ លោកសោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលបានបើកវគ្គចិញ្ចឹមត្រីគ្រប់ប្រភេទដល់ប្រជាពលរដ្ឋនៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគីរី នៅព្រឹកថ្ងៃទី១ តុលា ២០១៥ នេះ បន្ទាប់ពីមានសំណូមពរពីពួកគាត់សុំឱ្យមានគ្រូបង្រៀនចិញ្ចឹមត្រីស្របច្បាប់។
សំណូមពរពីប្រជាពលរដ្ឋបែបនេះបានធ្វើឡើង បន្ទាប់ពីមានកាបង្ក្រាបការចិញ្ចឹមត្រីឆ្តោខុសច្បាប់នៅភូមនោះកាលពីពេលកន្លងទៅ។
លោកនាយខណ្ឌបានមានប្រសាសន៍ថា ការចិញ្ចឹមត្រីឆ្តោមិនចំណេញនោះទេ ព្រោះត្រីឆ្តោ១គីឡូក្រាមត្រូវស៊ីកូនត្រីស្រស់៤ទៅ៥គីឡូក្រាម ហើយលោកសូមចូលរួមត្រេកអរចំពោះការផ្លាស់ប្តូរផ្នត់គំនិតនេះ៕


ចែករំលែកព័តមាននេះ