ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកតវ៉ាមកពី២សង្កាត់ផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែតបានលើកគ្នាកាន់បដាតវ៉ាសុំគោលនយោបាយដីធ្លីនៅមុខសាលាក្រុងប៉ោយប៉ែត នាវេលាព្រឹកថ្ងៃទី១ តុលា ២០១៥ ដោយក្រុមអ្នកតវ៉ាទី១ មកពីភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត (អ្នករស់នៅលើដីចំណីផ្លូវ ) , ក្រុមទី២ មានផលប៉ះពាល់ដីចំណីផ្លូវរថភ្លើង ទាមទារគោលនយោបាយដីធ្លី និងសំណង់ជាថវិការឱ្យបានសមរម្យ ។
គួរបញ្ជាក់ថា ក្រុមអ្នករស់នៅលើដីចំណីផ្លូវនៅភូមិក្បាលស្ពាន១ ត្រូវតុលាការចេញដីកាឱ្យរុះរើកាលពីថ្ងៃទី២៨ កញ្ញា ២០១៥ ប៉ុន្តែដោយសារថា គោលនយោបាយដោះស្រាយថវិការត្រឹមតែ150$ ក្នុងមួយគ្រួសារ មិនអាចទៅរកទិញដីបាននៅ ពួកគាត់បន្តការតវ៉ាជាបន្តបន្ទាប់ ហើយថ្មីនេះ តុលាការបានពន្យារការអនុវត្តន៍ទុកឱកាសឱ្យដល់រដូវដាច់ទឹកភ្លៀងវិញ ។ ប៉ុន្តែពួកគាត់ថា បើ
គោលនយោបាយមិនដោះស្រាយដីធ្លីឱ្យពួកគាត់ៗ និងមិនបញ្ឈប់ការតវ៉ាឡើយ ។
ដោយឡែក អ្នកតវ៉ាមកពីសង្កាត់ផ្សារកណ្តាលលើកឡើងថា ពួកគាត់មានគ្នា៥០គ្រួសារ មិនទាន់បានទទួលគោលនយោបាយដីធ្លីនិងថវិកាពីផលប៉ះពាល់ដីចំណីផ្លូវរថភ្លើងនោះទេ ហើយបានបន្តការតវ៉ាចំនួន៦ដងមកហើយ គ្មានដំណោះស្រាយអ្វីសោះ។ ២ក្រុមមិនទាន់បញ្ចប់តវ៉ាផង ក៏មានក្រុមទី៣ លេចមុខមកមួយក្រុមទៀត ជាពលរដ្ឋរស់នៅចំណុចឡធ្យូង ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត បានលើកគ្នាមកសួរនាំអាជ្ញាធរក្រុងថា តើពេលណាទើបអភិវឌ្ឍន៍ផ្លូវ ដែលពួកគាត់ទាមទារពីគ្រួសារមួយធ្វើរបងបិទផ្លូវនាពេលកន្លងមក ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ