រាជធានីនភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ តុលា នេះ កម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន៤១នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៤០នាក់ (ស្ត្រី៣នាក់) និងបុរសជនជាតិម៉ូណាកូម្នាក់ ដែលមកស្នាក់នៅ និងបំពេញការងារនៅកម្ពុជាមិនស្របច្បាប់ ដែលសមត្ថកិច្ចបានប្រមូលពីតាមបណ្តារាជធានី និងខេត្តមួយចំនួន ។
ប្រភពបន្តថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន៤១នាក់ខាងលើនេះ ត្រូវបាននគរបាលរបស់អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បញ្ជូនចេញពីកម្ពុជាតាមច្រកផ្សេងគ្នា គឺជនជនជាតិវៀតណាមទាំង៤០នាក់ ត្រូវបានបញ្ជូនចេញតាមច្រកទ្វារអន្តរជាតិបាវិត និងបុរសជនជាតិម៉ូណាកូ បញ្ជូនចេញតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៕
ព៌ត៌មានលម្អិតមានផ្សាយជូននៅលើកាសែតកោះសន្តិភាព








ចែករំលែកព័តមាននេះ