រាជធានីភ្នំពេញ ៖ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ នាវេលាព្រឹកថ្ងៃទី០១ តុលា ២០១៥ នេះ បាននិមន្តព្រះសង្ឃជាច្រើនអង្គ ក្នុងនោះមានសម្តេចសង្ឃ ណយ ច្រឹក រៀបពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខនៅតាមបណ្តាមហាវិថី និងតាមដងផ្លូវចំនួន៤ខ្សែ ដោយក្នុងនោះ មានមហាវិថីសហព័ន្ធរុស្ស៊ី, ផ្លូវវេងស្រេង, ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ០៤ផងដែរ ។
ការរៀបចំពិធីនេះឡើង ព្រោះរយៈពេលថ្មីៗនេះ គឺតែងតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសច្រើនផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ