ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​ប្រពន្ធ​ចាក់​សម្លា.ប់​ប្តី​នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ក្នុង​ក្រុង​សែន​មនោរម្យ

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ប្រភព​ព័ត៌​មាន​ជំហាន​ដំបូងបាន​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ កញ្ញា នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោរម្យ​

ខេត្ត​មណ្ឌល​គិរី​ ៖ ប្រភព​ព័ត៌​មាន​ជំហាន​ដំបូងបាន​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ កញ្ញា នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោរម្យ​ មានការ​ភ្ញាក់​ផ្អើល​ថា ​ប្រពន្ធ​ចាក់​សម្លាប់​ប្តី​​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​ស្លាប់​ក្នុង​ថ្លុក​ឈាម។

​ស្ត្រី​ជា​ប្រពន្ធមិន​ទាន់​ស្គាល់​ឈ្មោះ​នៅឡើយទេ ត្រូវ​​សមត្ថ​កិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ខេត្ត​ដើម្បី​សាក​សួរ ចំណែក​ជន​រង​គ្រោះ​ជាប្តី​ឈ្មោះ​ហេង ជាមន្ត្រី​ប៉ូលិសក្រុង​សែន​មនោ​រម្យ។

​ប្រភព​មួយ​ចំនួនបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ប្តី​ប្រពន្ធ​ទាំង​២នាក់ឈ្លោះប្រកែក​គ្នា ហើយ​ប្រ​ព​ន្ធ​បានយក​កាំបិត​មក​ជ​ន្លធ្វើ​ជាអារ​ដៃ​ខ្លួនឯង ឯ​ប្តី​ចេះ​តែ​ឃាត់​ ដោយ​ទាញ​ទៅ​ទាញ​មក​ក៏​ជ្រុល​ចំពោះ​ប្តី​លេច​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅស្លាប់ពេល​ដឹក​ចូល​ដល់​មន្ទីរ​ពេទ្យ តែរឿង​ហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នោះគេ​​នៅ​មិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ រង់​ចាំ​សមត្ថ​កិច្ច​​ស៊ើប​អង្កេតថែម​ទៀត​សិន​៕