រាជធានីភ្នំពេញ ៖ ជាការដាស់តឿនដល់បងប្អូន ពលរដ្ឋទូទៅដែលបានទៅធនាគារ ABA សាខាច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ សូមប្រុងប្រយ័ត្ន ហើយបើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វើសំណាក ព្រោះអ្នកជម្ងឺកូវីដម្នាក់ បានចូលទៅធនាគារនោះ កាលពីថ្ងៃទី៥ មេសា កន្លងទៅ ។
ជាក់ស្តែង នៅវេលាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសហការជាមួយក្រុមអាជ្ញាធរមូលដ្ឋាន ចុះទៅទីតាំងធនាគារខាងលើ ដោយមានណែនាំអោយ ធនាគារត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន និងតម្រូវអោយ បុគ្គលិកទាំងអស់ក្នុងធនាគារ ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង ពេលត្រឡប់ទៅលំនៅឋានរៀងៗខ្លួន ។
មន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ បានអំពាវនាវជូនបុគ្គលិកធនាគារ ក៏ដូចជា សាធារណះទាំងអស់ដែលបានចូលទៅធនាគារ ABA តាំងពីថ្ងៃទី០៥មក ក្នុងករណីប្រសិនបើកើតមានអាការះណាមួយដែល អាចគិតថា ស្រដៀងនឹងជម្ងឺកូវីដ សូមប្រញ៉ាប់រ៉ូតរះទៅធ្វើសំណាកជាបន្ទាន់ ដើម្បីតេស្តិ៍រកមេរោគកូវីដ១៩ ជៀសវៀងការឆ្លងរាលដាលកាន់តែខ្លាំងចូលទៅកាន់សហគមន៍ ៕
ចែករំលែកព័តមាននេះ