ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម២​ថ្ងៃ! បង្ក្រាប​ទីតាំង​ល្បែ.ង​ខុសច្បាប់៥​​ករណី​ ឃាត់ខ្លួន២០នាក់ ក្នុងមូលដ្ឋានខណ្ឌ​ដូនពេញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី៩-១០ ខែមេសា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាលនៃ​គណៈ​អភិបាល ខណ្ឌដូនពេញ…

​រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី៩-១០ ខែមេសា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាលនៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​ចាត់​អោយ​លោក ចាន់ គ​ន្ថេ​ត លោក យស យុ​ទ្ធី និងលោក ម៉ុ​ក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​បិទ​ទីតាំង​ចំនួន​៥​ជា​បណ្តោះអាសន្ន ដែល​បាន​លើ្ម​ស​ពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។​

លោក ចាន់ គ​ន្ថេ​ត អភិបាលរង​ខណ្ឌ​ ដឹកនាំកម្លាំង​ចុះ​បង្ក្រាប​​ទីតាំង រួម​មាន ១-​ហាង​កាហ្វេ​យីហោ​ឈ្មោះ ស្រី​ឡែ​ន កាហ្វេ​ធម្មជាតិ ស្ថិត​នៅផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះ​ចក មានការ​ប្រមូលផ្តុំ​គ្នា​មនុស្ស​ច្រើន រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន​ និង​២-​ហាង​កាហ្វេ​ប្រេ​ន រតនៈ​វិសាល ស្ថិត​នៅផ្ទះ​លេខ​១០៥ ផ្លូវ​៨៦ ភូមិ​២២ សង្កាត់​ស្រះ​ចក មាន​លួចលាក់​បើក​ល្បែងស៊ីសង​តាម​អ៉ិ​ន​ធើ​ណេ​ត និង​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដូចនេះ​រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ ហើយ​បាន​ដកហូត​សម្ភារៈ​មួយ​ចំនួន​មាន​÷ តុ​០៣ កៅអី​១០ និង​ទូរទស្សន៍​០១​។

លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ​ ដឹកនាំកម្លាំង​ចុះបង្ក្រាប​ទីតាំង​រួម​មាន ​ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អុីន​ធើ​ណេ​ត ខុសច្បាប់ ស្ថិត​នៅ ផ្ទះ​លេខ​៥២E0 ផ្លូវ​លេខ ១៤៤ សង្កាត់​ផ្សារ​កណ្តាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង ដក​កុំព្យូទ័រ ចំនួន​១២​គ្រឿង និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤នាក់ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។ ​បាន​ចុះ​អប់រំ​ណែនាំ ទីតាំង​សង្ស័យ​កត់​ឆ្នោត​ចំនួន​០១​ទីតាំង នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ អប់រំ​ណែនាំ ម្ចាស់​ទីតាំង ហាម​ប្រព្រឹត្ត ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​មាន​ប្រព្រឹត្ត បទល្មើស អ​ជ្ញា​ធរ និង បិទ​ទីតាំង ឃាត់ខ្លួន​មនុស្ស​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

លោក លោក ម៉ុ​ក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌ​ ​ដឹកនាំកម្លាំង​ចុះបង្ក្រាបទីតាំងរួម​មាន​ ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធអ៊ីន​ធើ​ណេ​តខុសច្បាប់ ស្ថិត​នៅផ្ទះ​លេខ​១៥ ផ្លូវ​លេខ​១៧២ ក្រុម​៥៣ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង ដក​កុំព្យូទ័រ ចំនួន​១១​គ្រឿង ទូរទស្សន៍​ចំនួន ០១​គ្រឿង ម៉ូតូ​ចំនួន ០១​គ្រឿង ( ម៉ាក Scoppy ពណ៌​ស ផ្លា​ក​លេខ​ ភ្នំពេញ 1GY-1918 ) កៅអី​ចំនួន ១៧​កៅអី តុ​ចំនួន ១៤​តុ ។ និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៦ នាក់ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ