ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​យ​ប្រី​ត​ពន្លះ​ឡិច​ស៊ី​សRX300​ សង​១០០​ដុល្លារ​​ដើម្បី​បញ្ចប់រឿង

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​បើករថយន្ត​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ទិស​​បុក​​​​ទល់មុខគ្នា​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​សង​ខាង​ ​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ​កញ្ញា

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​បើករថយន្ត​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ទិស​​បុក​​​​ទល់មុខគ្នា​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​សង​ខាង​ ​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ​កញ្ញា ​នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្លី​ស៊​រ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាម​រី​ហា​យ​ប្រី​ត ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ២X-9656​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ អាយុ​ជាង​៣០​ឆ្នាំ ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​​បាន​បត់​ឆ្វេង​ទៅ​បុក​រថយន្តឡិច​ស៊ី​សRX300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2J-1132 បើកបរ​ពី​កើត​ទៅ​លិច ​​​ចំ​ថ្ពាល់​មុខ​ខាងស្ដាំ​បណ្ដាលឱ្យ​​រង​ការ​ខូចខាត​ក្រ​ពឹត​មុខ​ខាងស្ដាំ រីឯ​រថយន្ត​បង្ក​ខូចខាត​ក្រពឹត​​មុខ​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​រថយន្ត​ទាំង​ពីរ​បាន​​សម្របសម្រួល​គ្នា​ដោយ​ខាង​ភាគី​បង្ក​សុខចិត្ត​សង​ថ្លៃ​ខូចខាត​ចំនួន​១០០​ដុល្លា​រដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​តែ​ម្តង ៕