ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គេចវេស​មិន​អាច​ឡើយ​!​ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កំណត់​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​កំណត់​ពី​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ អ្នក​គេច​វេស​មិន​អា​ចរួច​ផុត​ទេ​ ទាល់តែ​មានការ​បញ្ជាក់​ពី​សមត្ថកិច្ច​និង​ក្រសួងសុខាភិបាល​។ យោង​តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១១​…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​កំណត់​ពី​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ អ្នក​គេច​វេស​មិន​អា​ចរួច​ផុត​ទេ​ ទាល់តែ​មានការ​បញ្ជាក់​ពី​សមត្ថកិច្ច​និង​ក្រសួងសុខាភិបាល​។

យោង​តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១១​ មេ​សា បាន​លើក​ឡើង​ថា​ ​កា​ត​ព្វ​កិច្ច​ទ​ទួ​លវ៉ាក់សាំង​កូ​វី​ដ​១៩​ ត្រង់​មាត្រា​៣​នៃ​អនុក្រឹត្យ​លើក​ឡើង​ថា​ កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​អនុវត្ត​ចំពោះ​មន្ត្រីរាជការ​សាធារណៈ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ-​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះ​ឆ្នោត និង​មន្ត្រីរាជការ​សាធារណៈ​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រីរាជការ​សាធារណៈ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​។

កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ត្រូវ​អនុវត្ត​ផង​ដែរ​ចំពោះ​បុគ្គល​មួយចំនួន​ផ្សេង​ទៀត ដោយ​ផ្អែក​លើ​ស្ថានភាព​នៃ​ការងារ ឬ​ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល​។

អនុក្រឹត្យ​ក៏​បាន​លើក​ឡើង​ថា​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ខាងលើ មិន​អនុវត្ត​ចំពោះ​បុគ្គល​ដែល​មិន​អាច​ទទួល​ការ​ចាក់ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ បាន​ដោយ​មូលហេតុ​សុខភាព និង​ដោយ​មាន​លិខិតបញ្ជាក់​ពី​មន្ត្រី​សុខាភិបាល មាន​សមត្ថកិច្ច​។

ចំពោះ​មាត្រា​៤​លើក​ឡើង​ថា ប្រភេទ​នៃ​វ៉ាក់សាំង ព្រមទាំង​បែបបទ និង​នីតិវិធី​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​អនុវត្ត តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ជាមួយ​គ្នា​នោះ​ដែរ​អនុក្រឹត្យ​ក៏​បាន​លើក​ឡើង​ពី​ទណ្ឌកម្ម​ខាង​​ពិន័យ​គឺត្រូវ​ធ្វើការ​ព្រមាន និង​ធ្វើការ​ណែនាំ​ដោយ​ស្ថាប័ន​សាម៉ីចំពោះ​បុគ្គល​ដែល​គេចវេស​មិន​អនុវត្ត​កាតព្វកិច្ច ទាក់ទង​នឹង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូដ​-១៩ ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​២ នៃ​អនុក្រឹត្យ​នេះ និង​តម្រូវ​ឱ្យ​បុគ្គល​នោះ​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវ​ដ​-១៩​។ ក្នុង​ករណី​នៅ​តែ​បន្ត​គេចវេស​មិន​អនុវត្ត​កាតព្វកិច្ច​នេះ​ដដែល ស្ថាប័ន​សាម៉ីអាច​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​ពិន័យ​ផ្សេង​ទៀត ស្រប​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ