ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​សន្សំ​សេចក្តី​ល្អ

3 ឆ្នាំ មុន

ការ​ស្វែងរក​សេចក្តីសុខ​ដែល​ត្រឹមត្រូវ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​គប្បី​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ព្រះធម៌ និង​បទបញ្ជា​របស់​សង្គម​ផង គួរ​រៀន​សន្សំ​សេចក្តី​ល្អ​ឱ្យ​បាន​ច្រើន ហើយ​ហ្វឹកហាត់​គន្លឹះ​សំខាន់​៤​ចំណុច​ឱ្យ​បាន​ត្រឹមត្រូវ នោះ​ជីវិត​នឹង​បាន​សុខក្សេមក្សាន្ត​ហើយ ។ ១- ចូរ​ធ្វើ​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ ចូរ​កុំ​ប្រកាន់​ថា អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ​យ៉ាងនោះ​ឱ្យ​សោះ​ក្នុង​គ្រា​ដ៏​លំបាក​នេះ…

ការ​ស្វែងរក​សេចក្តីសុខ​ដែល​ត្រឹមត្រូវ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​គប្បី​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ព្រះធម៌ និង​បទបញ្ជា​របស់​សង្គម​ផង គួរ​រៀន​សន្សំ​សេចក្តី​ល្អ​ឱ្យ​បាន​ច្រើន ហើយ​ហ្វឹកហាត់​គន្លឹះ​សំខាន់​៤​ចំណុច​ឱ្យ​បាន​ត្រឹមត្រូវ នោះ​ជីវិត​នឹង​បាន​សុខក្សេមក្សាន្ត​ហើយ ។

១- ចូរ​ធ្វើ​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ ចូរ​កុំ​ប្រកាន់​ថា អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ​យ៉ាងនោះ​ឱ្យ​សោះ​ក្នុង​គ្រា​ដ៏​លំបាក​នេះ ។

២-​រៀន​អប់រំ​បន្ទុំ​ចិត្ត​ឲ្យ​ខ្លួនឯង​ជា​អ្នកចេះ​សន្សំ គឺ​សន្សំ​សេចក្ដី​ល្អ​សន្សំ​ភាព​ស្មោះ​ត្រង់នោះ​ឯង ។

៣-​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​ជា​មនុស្ស​សប្បាយ​ៗ គឺ​សប្បាយ​នឹង​ការ​នៅ​ក្នុង​ទី​ស្ងាត់ ។

៤-​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​ឱ្យ​ស្គាល់​ច្បាប់ធម្មជាតិ​ថា អ្វី​ៗ​ក្នុង​លោក​នេះ​សុទ្ធតែ​កើតឡើង​និង​កន្លង​ទៅ​ជា​ធម្មតា​កុំ​សោមនស្ស កុំ​ទោមនស្ស​អ្វី​ឡើយ ។

សូម​សាធុជន​រៀន​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​គេច​ផុត​អំពី​ទីកន្លែង​ដែល​ប្រជុំ​ទៅ​ដោយ​ការ​សប្បាយ​ក្អាក់ក្អាយ​ទាំងឡាយ គឺ​ត្រូវ​ហ្វឹកហាត់​ឲ្យ​ចេះ​ល្មម​ជាមួយនឹង​ទីឋាន​ដែល​ស្ងប់ស្ងាត់ នោះ​ជីវិត​អ្នក​នឹង​បាន​សុខ​ហើយ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ