ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​កំ​បូល​រៀបចំ​ទីតាំង​ច​ត្តា​ឡី​ស័ក​ជូន​កម្មករ​រោងចក្រអេ​អ៊ឹម​ធូ ៤៥៧​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​ជា​សាធារណៈ​អម​ដោយ​រូបភាព​ផង​នៅ​ទំព័រ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ គឺ​ទី​១ ទំព័រ​ផ្ទាល់​របស់​លោក​ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ​កំ​បូល និង​ទី​២ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​សេង គន្ធ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​ជា​សាធារណៈ​អម​ដោយ​រូបភាព​ផង​នៅ​ទំព័រ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ គឺ​ទី​១ ទំព័រ​ផ្ទាល់​របស់​លោក​ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ​កំ​បូល និង​ទី​២ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​សេង គន្ធ ដែល​ជា​អភិបាលរង​ខណ្ឌ​កំ​បូល បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​កំ​បូល​ដឹកនាំ​ដោយ​លោក​ឃឹម ស៊ុន​សូ​ដា បាន​រៀបចំ​ទីតាំង​សម្រាប់​កម្មករ​កម្មការិនី​ចំនួន​៤៥៧​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​អេ អ៊ឹម ធូ (AM2) ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​មេរោគ COVID-19 ។

អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ទាំង​២​ខាងលើ​នោះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទីតាំង​ច​ត្តា​ឡី​ស័ក​ខាងលើ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែមេសា ឆ្នាំ​២០២១ នៅ​ក្នុង​បរិ​វេន​សាលា​បឋម​សិក្សា​ទ្រនំ​ជ្រឹង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤២ ក្នុងភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​បំផុត​នៅ​ក្នុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​ចង្រៃ COVID-19 ដើម្បី​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​ការ​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ដែល​រាជរដ្ឋាភិបាល​កំពុង​គិតគូ​យ៉ាង​ខ្ពស់​លើ​បញ្ហា​នេះ ។

ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​កោះសន្តិភាព​ក៏​សូម​ផ្សាយ​ជូន​នូវ​ខ្លឹមសារ​ទាំងស្រុង​របស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​អភិបាល និង​លោក​អភិបាលរង​ខណ្ឌ​កំ​បូល​ទាំង​២​ខាងលើ​នោះ​ដូច​តទៅ «​អនុវត្តន៍​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍ ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ លោក​អភិបាល​ខណ្ឌ​កំ​បូល​បាន​ដឹកនាំ​កំលាំង​សរុប​របស់​រដ្ឋបាល​ខណ្ឌ​កំ​បូល រួម​មាន​មន្ត្រី​សាលា​ខណ្ឌ មន្ត្រី​អធិការដ្ឋាន​នគរបាល​ខណ្ឌ សន្តិសុខ​សាលា​ខណ្ឌ និង​មន្ត្រីសង្កាត់ ប្រជា​ការពារ​សង្កាត់​បឹង​ធំ ចុះ​រៀបចំ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បងប្អូន​កម្មករ កម្ម​ការ​នី រោងចក្រ អេ អុ​ឹ​ម ធូ (AM2) ចំនួន​៤៥៧ នាក់ ដែល​នៅ​វេលា​ម៉ោង​២១.០០ នាទី​យប់​នេះ នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ស្នាក់​នៅ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ថ្ងៃ នៅ​ក្នុង​បរិ​វេន​សាលា​បឋម​សិក្សា​ទ្រនំ​ជ្រឹង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៤២ ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ