ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក សប្បាយ រីករាយ​ពេល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​អង្គុយ​នៅ​លើ​ជាង​ម៉ា​ជ័រ ដែល​រៀបចំ​ដោយ​ក្រុម​គ្រូពេទ្យ​ដោយ​មាន​គម្លាត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ ក្នុង​នោះ​គេ​ឃើញ​វត្តមាន​លោក​វរសេនីយ៍ត្រី​ឈិ​ន សា​រ៉​ន អតីត​នាយ​ប៉ុស្តិ៍​សង្កាត់​សំបួរមាស ជា​មន្ត្រី​ចូល​និវត្តន៍​បាន​រង់ចាំ​ការ​ចាក់​វ៉ាក់សាំង ដោយ​ក្នុង​ចិត្ត​ពួក​គាត់​សប្បាយ​រីករាយ…

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​អង្គុយ​នៅ​លើ​ជាង​ម៉ា​ជ័រ ដែល​រៀបចំ​ដោយ​ក្រុម​គ្រូពេទ្យ​ដោយ​មាន​គម្លាត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ក្នុង​នោះ​គេ​ឃើញ​វត្តមាន​លោក​វរសេនីយ៍ត្រី​ឈិ​ន សា​រ៉​ន អតីត​នាយ​ប៉ុស្តិ៍​សង្កាត់​សំបួរមាស ជា​មន្ត្រី​ចូល​និវត្តន៍​បាន​រង់ចាំ​ការ​ចាក់​វ៉ាក់សាំង ដោយ​ក្នុង​ចិត្ត​ពួក​គាត់​សប្បាយ​រីករាយ ទាំង​ញញឹម​ក្នុង​ចិត្ត​ស្ទើរ​បង្ហូរទឹកភ្នែក ដោយ​រំពឹង​ថា ជំងឺ​កូ​វី​ដ​នឹង​មិន​យាយី​លើ​រាង​កាយ​នោះ​ទេ ។

គ្រា​ដែល​មក​ទទួលយក​សេវា​ចាក់​វ៉ាក់សាំង នា​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ២០២១ ។ ក្នុង​ឱកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង sinovac ដល់​សមាគម​ន៍​អតីត​យុទ្ធ​ជន ដែល​ធ្វើ​ឡើង​ព្រម​ៗ​គ្នា នៅ​តាម​បណ្ដា​ស្រុក​-​ក្រុង​ចំនួន​១០​ក្នុង​ខេត្តកំពង់ចាម មាន​ចំនួន​១.២៨៨​នាក់ ។ វត្តមាន​ចូលរួម​មាន ៖ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ចាន់​លំ​ផាត់ សមាជិក​អចិន្ត្រៃយ៍​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា តំណាង​ឱ្យ​ឯកឧត្តម​គន់ គី​ម ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។

លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តកំពង់ចាម​គូសបញ្ជាក់​អោយ​ដឹង​ថា បងប្អូន​អតីត​យុទ្ធ​ជន​ដែល​បាន​ស្ម័គ្រចិត្ត​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ covid-19 ជំហាន​ទី​១ សរុប​ចំនួន​១.២៨៨​នាក់ ក្នុង​នោះ​រួម​មាន ក្រុង​កំពង់ចាម​ចំនួន​១៨៥​នាក់ និង​ស្រុក​កំពង់សៀម​មាន​ចំនួន​១០៥​នាក់ ដែល​ត្រូវ​បាន​កំណត់​ឱ្យមក​ទទួល​ការ​ចាក់​វ៉ាក់សាំង នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម

ដោយឡែក​ស្រុក​ព្រៃឈរ ជើងព្រៃ បា​ធា​យ​ចំការលើ ស្រុក​ស្ទឹង​ត្រង់ ស្រុក​កោះ​សុទិន​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ ដោយ​កំណត់​យក​មន្ទីរពេទ្យ​បង្អែក​នីមួយ​ៗ ជា​សាមី​ដែល​ត្រូវ​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជូន​បងប្អូន​អតីត​យុទ្ធ​ជន ។ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែល​ថា ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា គឺ​ឱ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ប្រុស​ស្រី​បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ ដោយ​ឥត​គិតថ្លៃ និង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ។

ក្នុង​នោះ​អ្នក​នៅ​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម គឺ​មក​ទទួលយក​សេវាកម្ម​នេះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​តែ​ម្ដង ។ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា ជាមួយ​នោះ​ប្រធាន​ក្រុម និង​ស្រង់​ឈ្មោះ​សមាជិក​របស់​ខ្លួន​មក​ជា​បន្តបន្ទាប់​ដើម្បី​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ ។ ហើយ​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​សូមកុំ​អស់សង្ឃឹម​ព្រោះ​ក្រុមការងារ​នឹង​រៀបចំ​ជូន​ដោយ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ហើយ​ក៏​ត្រូវ​ទំនាក់ទំនង​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

នៅ​ក្នុង​ខេត្តកំពង់ចាម បាន​រក​ឃើញ​ស្ត្រី​ម្នាក់​រស់នៅ​ក្នុងស្រុក​ព្រៃឈរ បាន​ទៅ​ប្រកប​របរ​លក់ដូរ​ចិញ្ចឹមជីវិត​នៅ​រាជធានី​ភ្នំពេញ ដោយ​ស្ត្រី​រូប​នោះ​មាន​អាកា​រៈ​មិន​ស្រួល​មិន​បាន​ឲ្យ​គ្រូពេទ្យ​នៅ​ភ្នំពេញ​មើល​នោះ​ទេ គឺ​បាន​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​ក្នុងស្រុក​ព្រៃឈរ ឲ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​ជម្ងឺ ដោយ​មានការ​សង្ស័យ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ក៏​ឃើញ​មាន​ផ្ទុក​វិជ្ជមាន covid 19 និង​បាន​នាំ​មក​ជា​បាល​នៅ​បន្ទប់​ដាច់​ដោយឡែក​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

ជាមួយ​នោះ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​មាន​ចំនួន​៩០​នាក់ បាន​នាំ​មក​យក​សំណាក និង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។ ជំងឺ​កូ​វី​ដ​បំ​លែង​ថ្មី គឺ​មានការ​ឆ្លង​លឿន ហើយ​នៅ​ថ្ងៃ​ទី​៩ មេ​សា កន្លង​ទៅ ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​ជាង​៥០០​នាក់ ក្នុង​ប្រទេស​កម្ពុជា ។ នេះ​គឺជា​ការ​ឆ្លង​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ពី​ទ្រង់ទ្រាយ​តូច​ទៅ​ទ្រង់ទ្រាយ​ធំ ដោយ​មើលឃើញ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីត​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ការ​ចេញចូល​រវាង​ខេត្ត និង​ខេត្ត ក្នុង​គោលបំណង​ដើម្បី​កាត់​ខ្សែចម្លង​ទ្រង់ទ្រាយ​ធំ​ដី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។

ជាមួយ​នោះ​ខេត្តកំពង់ចាម ត្រូវ​បាន​ដាក់​កម្លាំង​អាវុធហត្ថ នគរបាល កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ ព្រមទាំង​អាជ្ញាធរ​ដើម្បី​រាំង​ទប់ស្កាត់​នៅ​ជំងឺ​កូ​វី​ដ ដើម្បី​អោយ​ទទួល​បាន​ជោគជ័យ​គឺ​ត្រូវ​ផ្ដើម​ឡើង​ចេញពី​ខ្លួន​យើង​ម្នាក់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ