ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសខ្មែរម្នាក់ទៀត រស់នៅស្រុក​កណ្តាលស្ទឹង បានស្លា.ប់ដោយសារកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា មាន​ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​៥៩​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណៈជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា មាន​ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​៥៩​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណៈជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​អាយុ ៥៩​ឆ្នាំ ដែល​រស់នៅ​ភូមិក​ណ្តោ​ក ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ស្លាប់​បាត់បង់​ជីវិត​រួច​ហើយ មុន​ពេល​ចូល​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៥៥ នាទី​ព្រឹក ។

នៅ​ពេល​ចូល​មក​ដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១០:៥៥​នាទី​ព្រឹក អ្នកជំងឺ​បាន​ស្លាប់​បាត់បង់​ជីវិត​រួច​ទៅ​ហើយដោយ​ករណី​សង្ស័យ​សព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ដើម្បី​ពិនិត្យ​មើល ហើយ​បាន​ទទួលលទ្ធផល​វិជ្ជមាន​កូ​វី​ដ​-១៩ ។

ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ ៖ បុរស​ជនជាតិ​ខ្មែរ​អាយុ ៥៩​ឆ្នាំ ខាងលើ​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត មុន​ពេល​ចូល​ដល់​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ (Mourant entrant avec COVID-19) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ