ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​​អាជីវករផ្សារ​អូ​ឬ​ស្សី ​និង​គ្រួសារឆ្លងកូវីដ១៩ ចំនួន​៧​នាក់​ទៀត ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បាន​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​ទៀត​ចំនួន​៧​នាក់​ទៀត សុទ្ធតែ​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូ​ឬ​ស្សី​ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និង​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ទៅ​យក​ជា​បន្តបន្ទាប់ កាលពី​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បាន​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​ទៀត​ចំនួន​៧​នាក់​ទៀត សុទ្ធតែ​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូ​ឬ​ស្សី​ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និង​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ទៅ​យក​ជា​បន្តបន្ទាប់ កាលពី​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ​។

តាម​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ជូនដំណឹង​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ មេត្តា​ជ្រាប​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​៣០​នាទី អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ក្រុម​គ្រូពេទ្យ​បាន​ស្វែងរក​ឃើញ​អ្នក​វិជ្ជមាន​នឹង​មេរោគ​កូ​វី​ដ​១៩​ចំនួន​០២​នាក់​រួម​មាន ៖

១.​ជា​ស្ត្រី អាយុ​១៧ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ ២៨២៩ ផ្លូវ​បេតុង​( ច្រក​ផ្លូវ​ចូល​អតីត​តារាង​បាល់ទាត់​ហ្វូ​តា​បា​) ក្នុងភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ជា​អ្នកលក់​ត្រីងៀត​នៅ​ផ្សារ​អូរ​ប្ញ​ស្សី ។
២. ជា​ស្ត្រី អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ ២៨២៩ ផ្លូវ​បេតុង (​ច្រក​ផ្លូវ​ចូល​អតីត​តារាង​បាល់ទាត់​ហ្វូ​តា​បា​) ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ជា​អ្នកលក់​ត្រីងៀត​នៅ​ផ្សារ​អូរ​ប្ញ​ស្សី ។ អ្នកជម្ងឺ​ទាំង​ពីរ​នាក់​នេះ​ជា​មនុស្ស​ពីរ​ផ្សេង​គ្នា និង​មាន​អា​ស័​យ​ដ្ឋា​ន​តែ​មួយ​ដូច​គ្នា ។

ចំពោះ​អ្នក​វិជ្ជមាន​២​នាក់​ទៀត នៅ​ទីតាំង​ដូច​គ្នា​នេះ​ដែរ ត្រូវ​បាន​អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ក្រុម​គ្រូពេទ្យ​រៀបចំ​ទៅ​យក​នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១​។ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ០២ នាក់​នោះ រួម​មាន ៖ ១. ជា​ស្ត្រី អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ ០៨៥៥C ផ្លូវ​បេតុង (​ច្រក​ផ្លូវ​ចូល​អតីត​តារាង​បាល់ទាត់​ហ្វូ​តា​បា​) ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​ជា​អ្នកលក់​ត្រីងៀត​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​, ២. បុរស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ ០៨៥៥C ផ្លូវ​បេតុង (​ច្រក​ផ្លូវ​ចូល​អតីត​តារាង​បាល់ទាត់​ហ្វូ​តា​បា​) ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ជា​អ្នកលក់​ត្រីងៀត​នៅ​ផ្សារ​អូរ​ប្ញ​ស្សី ។ អ្នក​ទាំង​ពីរ​នាក់​នេះ មាន​អា​ស័​យ​ដ្ឋា​ន​តែ​មួយ​ដូច​គ្នា ។

ដោយឡែក​អ្នក​វិជ្ជមាន​៣​នាក់​ទៀត ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ក្រុម​គ្រូពេទ្យ​រក​ឃើញ​និង​ចុះ​ទៅ​យក​ទៅ​ព្យាបាល​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ ។ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ០៣ នាក់ រួម​មាន ៖ ១.​ស្ត្រី អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ នៅ​បុរី​មង្គល​ភ្នំពេញ ផ្ទះ​លេខ AC ៣១ ផ្លូវ​B1 ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​, ២.​បុរស អាយុ ៥៣ ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​៩០៧ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ជា​អ្នកលក់​ឥ​វ៉ា​ន់​សែនព្រេន​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​និង ៣ .​បុរស អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​២៧៣A ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ប្រពន្ធ​របស់​គាត់​ជា​អ្នកលក់​បន្លែ​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​)​។ សរុប​ទាំងអស់​ចំនួន​៧​នាក់ ត្រូវ​បាន​រក​ឃើញ វិជ្ជមាន​នៅ​ថ្ងៃ​ទី​០៨​ខែមេសា ឆ្នាំ ២០២១ នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​ឬ​ស្សី​កែវ ។

លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​ក៍បាន​ណែនាំ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ គោរព​តាម​ការ​ណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ