ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព ​៖ ​កំណើន​ក្នុង​វិស័យ​កាត់ដេរ​ជាង​៤%​ក្នុង​ឆ្នាំ​២០២១ ​ពិបាក​ក្នុង​ការ​ទទួល​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កំណើន​នៅ​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្យាករណ៍​ថា​ អាច​សម្រេច​បាន​ជាង​៤%​ហើយ​ចូល​ដល់​ឆ្នាំ​២០២២​អាច​នឹង​កើន​ដល់​៦%​។​តែ​សម្រាប់​កំណើន​ខាងលើ​នេះ ត្រូវ​បាន​សហជីព​ក្នុងស្រុក​មួយ​យល់​ឃើញ​ថា​វា​ពិបាក​ក្នុង​ការ​ទទួល​បាន ព្រោះ​វា​នៅ​មាន​បញ្ហា​ធំ​មួយ​ចំនួន​ដែល​កើត​សម្រាប់​ពិភពលោក​និង​កម្ពុជា​។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មេ​សា​នេះ​ថា ចំពោះ​កំណើន​នៃ​ការ​នាំ​ចេញ​ឬ​កំណើន​នៅ​ក្នុង​GDP…

រាជធានី​ភ្នំពេញ​៖​កំណើន​នៅ​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្យាករណ៍​ថា​ អាច​សម្រេច​បាន​ជាង​៤%​ហើយ​ចូល​ដល់​ឆ្នាំ​២០២២​អាច​នឹង​កើន​ដល់​៦%​។​តែ​សម្រាប់​កំណើន​ខាងលើ​នេះ ត្រូវ​បាន​សហជីព​ក្នុងស្រុក​មួយ​យល់​ឃើញ​ថា​វា​ពិបាក​ក្នុង​ការ​ទទួល​បាន ព្រោះ​វា​នៅ​មាន​បញ្ហា​ធំ​មួយ​ចំនួន​ដែល​កើត​សម្រាប់​ពិភពលោក​និង​កម្ពុជា​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មេ​សា​នេះ​ថា ចំពោះ​កំណើន​នៃ​ការ​នាំ​ចេញ​ឬ​កំណើន​នៅ​ក្នុង​GDP ក្នុង​ឆ្នាំ​២០២១​និង​២០២២​វា​ច្បាស់​ជា​កើនឡើង បើ​ប្រៀប​ធៀន​និង​ឆ្នាំ​២០២០ តែបើ​យើង​ប្រៀបធៀប​និង​ឆ្នាំ​២០១៩ វា​នៅ​ទាប​ជាង​។

លោក​អាត់​ធន់ មាន​ប្រសាសន៍​ថា​«​ការ​ស្ទាបស្ទង់​មតិ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខ្ញុំ​គិត​ថា​វា​អាច​ប្រហាក់ប្រហែល​គ្នា​ដែរ តែ​យើង​គិត​ថា​វា​អាច​ពិបាក​ក្នុង​ការ​ទទួល​បាន​នៅ​កំណើន​ជាង​៤%​ឬ​៦%​នៅ​ឆ្នាំ​២០២២ ដោយសារ បញ្ហា​ធំ​គឺ​ជំងឺ​កូ​វី​ដ​១៩,​បញ្ហា​EBA,​បញ្ហា​GSP ហើយ​ចំ​ពេល​គ្នា​នេះ​ដែរ​ស្ថានភាព​ប្រែប្រួល​ជា​ទូទៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អា​មេ​រិ​ក​ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​យើង​ក៏​មានការ​វិវត្តន៍ អីចឹង​វិស័យ​កាត់ដេរ​នេះ​ត្រូវ​តែ​ប្រែប្រួល​»​។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​រូប​នេះ លើក​ឡើង​ថា​«​វិស័យ​កាត់ដេរ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ វា​ហាក់​គ្រាន់បើ​ជាង​ឆ្នាំ​២០២០​បន្តិច តែ​យើង​មិន​ទាន់​ហ៊ាន​ធានា​ស្ថានភាព​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ច្រើន​ចូល​ដល់​កម្មករ​រោងចក្រ​ហើយ អីចឹង​បានជា​បាន​ខ្ញុំ​ថា​ពិបាក​ក្នុង​ការ​ទស​ទាយ​។​បើសិន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​មាន​ឆ្លង​ច្រើន កំណើន​ក្នុង​វិស័យ​កាត់ដេរ​នឹង​មាន​បញ្ហា បើ​ទោះបី​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១​នេះ​មិន​ទាន់​អី តែ​នៅ​រយៈពេល​៧​ខែ​ទៀត​វា​ពិបាក​ក្នុង​ការ​ទស្ស​ទាយ​»​។

តាម​សេចក្តី​ព្រាង​ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ការ​ព្យាករណ៍​សម្រាប់​វិស័យ​កាត់ដេរ​ក្នុង​ឆ្នាំ​២០២១​នេះ​ថា អនុ​វិស័យ​កាត់ដេរ ត្រូ​បាន​ព្យាករណ៍​ថា​នឹង​កើ​នើ​ង​វិញ​ក្នុង​អត្រាកំណើន​ទាប ៤,៦%​ក្នុង​ឆ្នាំ​២០២១ និង​៦% ក្នុង​ឆ្នាំ​២០២២ ដោយសារ​ការ​ងើបឡើង​វិញ​នូវ​តម្រូវ​ករ​សកល បន្ទាប់​ពី​ការ​យាយី​ដ៏​ធ្ងន់ធ្ងរ ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​មក​លើ​ប្រទេស​ដៃគូ​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា រួម​មាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។

ទោះជា​យ៉ាងនេះ​ក្តី អនុ​វិស័យ​កាត់ដេរ ក៏​អាច​ជួប​ប្រទះ​នឹង​ហានិភ័យ​និង​បញ្ហា​ប្រឈម​មួយ​ចំនួន​មាន​ភាព​មិន​ច្បាស់លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​ខាងក្រៅ ពិសេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ EBA ក៏​ដូច​ជា​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​(GSP)​របស់​សហរដ្ឋអាមេរិក លើ​ផ​លិ​ផល​ធ្វើ​ដំណើរ ភាព​មាន​កម្រិត​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​ផលិតកម្ម និង​ការ​បន្ត​កើនឡើង​ការ​ប្រកួតប្រជែង​ពី​ខាងក្រៅ​។

ជា​ការ​ឆ្លើយ​តប រាជរដ្ឋាភិបាល​នឹង​ដាក់​ឱ្យ​អនុវត្ត​«​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិតផល​ស្បែកជើង និង​កាបូប​កម្ពុជា​២០២១- ២០២៥»​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​មាន​តម្លៃបន្ថែម​ខ្ពស់ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​៖១)-​ការ​បន្ត​ពង្រឹង​ធនធានមនុស្ស​ដើម្បី​បង្កើន​ផលិតភាព​និង​បង្កើត​គន្លង​អាជីព​សម្រាប់​កម្មករ និយោជិត​,២)-​ការ​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ណិ​ង​សុខុមាលភាព​របស់​កម្មករ និយោជិត​,៣)- ការ​លើកកម្ពស់​ការ​វិនិយោគ​ក្នុងស្រុក និង​បរទេស​ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុង​អនុ​វិស័យ​នេះ​, ៤)-​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​គាំទ្រ​សម្រាប់​បម្រើ​ឱ្យ​អនុ​វិស័យ​នេះ និង​៥)- ការ​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​ស្បែកជើង​និង​កាបូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ