ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាដ៏ល្បី​​ Paing Takhon ត្រូវ​យោធា​មី​យ៉ា​ន់​ម៉ា​សម្រុកចូល​ចាប់ខ្លួន និង​​បន្ត​​ប្រម៉ាញ់​តារា​​ជាង១០០​​នាក់​ផ្សេង​ទៀត

3 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យ​ដឹង​ថា​លោក Paing Takhon អាយុ ២៤​ឆ្នាំ​ ដែល​ជាតា​រា​ម៉ូ​ដែល…

មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យ​ដឹង​ថា​លោក Paing Takhon អាយុ ២៤​ឆ្នាំ​ ដែល​ជាតា​រា​ម៉ូ​ដែល និង​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​មួយ​រូប​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​ក្រុម​ទាហាន​មី​យ៉ា​ន់​ម៉ា​សម្រុកចូល​ទៅ​ចាប់ខ្លួន​ដល់​ក្នុងផ្ទះ​។ នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​ចាប់ខ្លួន​អ្នក​សិ​ល្បះ​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​។ ខណៈ​ដែល​ទាហាន​កំពុង​តាម​ប្រមាញ់​តារា​ល្បី​ៗ​ប្រហែល ១២០​នាក់​ផ្សេង​ទៀត ដែល​គាំទ្រ​ចលនា​នេះ​។

បងស្រី​របស់​តារា​ប្រុស Takhon បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ក្រុម​ទាហាន​ប្រហែល៥០​នាក់ រួម​​ជាមួយ​ឡាន​ចំនួន ៨​គ្រឿង បាន​មក​ចាប់ខ្លួន Takhon យក​ចេញពីផ្ទះ​ម្តាយ​របស់​គាត់​នៅ​តំបន់​ដា​ហ្គិ​ន ភាគ​ខាងជើង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ​នា​​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា​នេះ​។

បងស្រី​តារា​ប្រុស​រូប​នេះ បាន​បន្ត​ទៀត​ថា ដោយសារ​តែ Takhon កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ ស្រាប់តែ​ក្រុម​ទាហាន​បាន​មក​ចាប់ខ្លួនរូប​​គេ​ទៅ​យ៉ាង​ស្ងៀមស្ងាត់​បំផុត ដោយ​គ្មាន​អំពើ​ហិ.ង្សា​ឡើយ​។​

សូម​បញ្ជាក់​ថា Paing Takhon គឺជា​អ្នកគាំទ្រ​ប្តូរផ្តាច់ ព្រមទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ទាំង​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ជួបជុំ និង​តាម​រយៈ​បណ្តាញ​សង្គម​របស់​គាត់​។ នៅ​ក្នុង​គោលបំណង​ឱ្យ​បរទេស​លូកដៃ​ជួយ ដើម្បី​បញ្ឈប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។

កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​ទើបតែ​បាន​ផ្សព្វផ្សាយ​ដីកាចាប់ខ្លួន​តារា​ល្បី​ៗ​ប្រហែល​១២០​នាក់ ដែល​ក្នុង​នោះ​ក៏​រួម​មាន​តារាចំរៀង Lin Lin និង Chit Thu Wai, តារា​សម្តែង Phway Phway, Eaindra Kyaw Zin និង Pyay Ti Oo និង​តារា​ម៉ូ​ដែល May Myat Noe ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ