ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បព្វជិត​គប្បី​ពិចារណា​ធម៌​៦​ប្រការ​ជា​រឿយ​ៗ

3 ឆ្នាំ មុន

គោល​ធម៌​ទាំង​៦​ប្រការ​បាន​ដល់​ធម៌​ដែល​បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ក្នុង​ឥរិយាបថ​ទាំង​៤​នោះ មាន​៦​យ៉ាង​គឺ​៖ ១- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា អាត្មាអញ​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​អំពី​ភេទ​របស់​គ្រហស្ថ ២- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា ការ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយ​បុគ្គល​ដទៃ ៣- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា…

គោល​ធម៌​ទាំង​៦​ប្រការ​បាន​ដល់​ធម៌​ដែល​បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ក្នុង​ឥរិយាបថ​ទាំង​៤​នោះ មាន​៦​យ៉ាង​គឺ​៖

១- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា អាត្មាអញ​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​អំពី​ភេទ​របស់​គ្រហស្ថ

២- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា ការ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយ​បុគ្គល​ដទៃ

៣- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ អាត្មាអញ​គួរ​ធ្វើ

៤- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា អាត្មាអញ​មិន​តិះដៀល​ខ្លួនឯង ដោយ​សីលធម៌​បាន​ទេ​ឬ ?

៥- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា ពួក​សព្រហ្មចារី ជា​វិញ្ញូ​ជន គយគន់​មើល​ហើយ មិន​តិះដៀល​អាត្មាអញ ដោយ​សីលធម៌​បាន​ទេ​ឬ ?

៦- បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា ការ​ព្រាត់ប្រាស​និរាស​ចាក​សត្វ និង​សង្ខារ​ទាំងអស់ ដែល​ជាទី​ស្រឡាញ់ ជាទី​គាប់ចិត្ត នៃ​អាត្មាអញ​តែង​មាន​ជា​ធម្មតា ។

កាលបើ​ភិក្ខុ​ដឹង​ច្បាស់​នូវ​កម្ម​ដែល​មាន​ចំពោះ​សត្វ​និង​សង្ខារ​ដូច្នេះ​ហើយ គប្បី​ពិចារណា​រឿយ​ៗ​ថា អាត្មាអញ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​ទាយាទ មានកម្ម​ជា​កំណើត មានកម្ម​ជា​ផៅ​ពង្ស មានកម្ម​ជា​គ្រឿង​រលឹក​ឃើញ អាត្មាអញ​នឹ​ង​​ធ្វើ​នូវ កម្ម​ណា ល្អ ឬ​អាក្រក់ អាត្មាអញ​គង់​នឹង​បានជា​អ្នក​ទទួលយក​នូវ​ផល នៃ​កម្ម​នោះ​ពុំខាន​ឡើយ ៕ សាន សារិប

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ