រាជធានីភ្នំពេញ ៖ ផ្សារនាគមាស ដែលជាទីប្រជុំជន កំពុងតែប្រឈមមុខនឹងហានិភ័យខ្ពស់ បន្ទាប់ពីអាជីវករម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ហើយ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យចុះទៅយកព្យាបាលកាលពីយប់ថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០២១ ។
តូបលក់បន្លែចំនួន៣នៅផ្នែកខាងត្បូងផ្សារនាគមាស ត្រូវបានបិទ ខណៈពេលដែលតូបជាច្រើន រួមទាំងស្តង់លក់បន្លែនិងផ្លែឈើ កំពុងតែដំណើរការយ៉ាងប្រជ្រៀតគ្នា ទាំងថ្ងៃទាំងយប់នៅពេលដែលរកឃើញករណីវិជ្ជមានកូវីដកំពុងតែរាលដាលគួរអោយព្រួយបារម្ភ ។
ផ្សារនាគមាស ត្រូវគេដឹងថា ជាផ្សារបន្លែនិងផ្លែឈើ បោះដុំនិងលក់រាយ ហើយនាំចូលពីមកពីប្រទេសជិតខាងរួមជាមួយក្នុងស្រុកមកស្តុកចែកចាយ ទៅតាមផ្សារនានានៅទូទាំងប្រទេស ។ ផ្សារនាគមាសត្រូវគេដឹងថា ជាផ្សារមួយដែលបង្កអោយកកស្ទះចរាចរណ៍រាល់ថ្ងៃ ដែលអាជីវករបានយកដងផ្លូវ ធ្វើអាជីវកម្ម លក់ដូរ បិទផ្លូវ បង្កអោយកកស្ទះ ណែនណាន់តាន់តាប់ ។ចំណែក សន្តិសុខ និងក៍ដូចជាម្ចាស់ ផ្សារ គិតតែពីប្រមូលលុយ ។
កន្លងមកផ្សារនេះ ជាកង្វល់របស់អាជ្ញាធរខណ្ឌ ទួលគោក ហើយ បានចុះទៅរៀបចំ សណ្តាប់ធ្នាប់ និងបានបាញ់ថ្នាំ កំណត់អោយអាជីវករ លក់ដូរ និងទុកផ្លូវ ជាច្រើនលើកហើយ តែដូចវែកចក ពេលចេញមកវិញនៅដដែល។
នៅក្នុងស្ថានភាពនៃការរីករាលដាល់ ជំងឺកូវីដ អាជីវករផ្សារនាគមាសម្នាក់ត្រូវបាន រកឃើញវិជ្ជមានកូវីដ១៩ ហើយ ត្រូវបានក្រុមគ្រូពេទ្យចុះទៅយកទៅព្យាលបាលកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២១។ទន្ទឹមនោះ តូចផ្សារចំនួន ៣ នៅជាប់គ្នា គីតូបលេខA២២ , A ២៣ និងA២៤ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ចុះបិទទ្វារនិងហ៊ុំព័ន្ធផងដែរ។ចំណែក ផ្សារនាគមាស ទាំងមូលនៅតែដំណើរការធម្មតានោះទេ ។
អាជីវករ ដែល វិជ្ជមានកូវីដ១៩នោះ ត្រូវបានអាជ្ញាធរ អោយដឹងថា ឈ្មោះលឹម ស្រីមុំ ភេទស្រីអាយុ ២៨ឆ្នាំ ជាអាជីវករ លក់បន្លែផ្សារនាគមាស
(តូបលេខA២៣) មានទីលំនៅផ្ទះលេខ ១១៤E2Zផ្លូវលេខ ១៨២ភូមិ ៦សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីបិទតូបផ្សារនាគមាស ចំនួន៣ ,នៅព្រឹកថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១ គេសង្កេតឃើញ នៅក្នុង ផ្សារនាគមាស ក៍ដូចជានៅជុំវិញផ្សារ តាមដងផ្លូវលេខ២៣៤ (ខាងជើង ផ្សារ)និងផ្លូវលេខ ២៣៩(ខាងលិច ផ្សារ )អាជីវករ នៅតែបន្តលក់ដូរ ធ្វើអោយស្ថានភាពចរាចរណ៍បានកក់ស្ទះ និង បិទផ្លូវតែម្តង ។ ការប្រជ្រៀតគ្នា លក់ដូរ នៅក្នុងស្ថានភាពបែបនោះ អាជីវករផ្សារនាគមាស អាចនឹងប្រឈមមុខខ្ពស់នៃការីករាលដាលជំងឺកូវីដ១៩ដ៍កាចសាហាវនេះ៕













ចែករំលែកព័តមាននេះ