ក្រុម​​បាតុករ​យក​ថ្នាំ​ពណ៌​ក្រហម​ចាក់​ស្រោច​លើ​ថ្នល់ ​ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ស្លា.ប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​បាតុករ​យក​ថ្នាំ​ពណ៌​ក្រហម​ចាក់​ស្រោច​លើ​ថ្នល់ ​ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ស្លា.ប់

1 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​រូបភាព​ដែលចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែមេ​សា ឆ្នាំ​២០២១ បង្ហាញ​ពួក​បា​តុករ​លើក​ម្រាមដៃ​៣ និង​យក​ថ្នាំលាប​ពណ៌​ក្រហម មក​ស្រោច​លើ​ថ្នល់​នៅ​ទីក្រុង HPA-AN រដ្ឋធានី​នៃ​រដ្ឋកា​រ៉ែ​ន​នា​ភាគ​ខាងត្បូង​មី​យ៉ា​ន់​ម៉ា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​រូបភាព​ដែលចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែមេ​សា ឆ្នាំ​២០២១ បង្ហាញ​ពួក​បា​តុករ​លើក​ម្រាមដៃ​៣ និង​យក​ថ្នាំលាប​ពណ៌​ក្រហម មក​ស្រោច​លើ​ថ្នល់​នៅ​ទីក្រុង HPA-AN រដ្ឋធានី​នៃ​រដ្ឋកា​រ៉ែ​ន​នា​ភាគ​ខាងត្បូង​មី​យ៉ា​ន់​ម៉ា ។

ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​៦ មេ​សា នោះ​បាន​នាំ​គ្នា​យក​ថ្នាំលាប​ពណ៌​ក្រហម មក​ស្រោច តាម​ដង​វិ​ថី​នានា ដើម្បី​តវ៉ា​ប្រឆាំង​ការ​បង្ក្រាប​ដ៏​បង្ហូរឈាម​របស់​កងកម្លាំង​សន្តិសុខ​ចាប់តាំងពី​រដ្ឋ​ប្រហារ​យោធា​ថ្ងៃ​ទី​១ កុម្ភៈ​មក ។ ជន​ស៊ី​វិល​ជាង៥៧០​នាក់​ហើយ​ក្នុង​នោះ​មាន​កុមារ និង​ក្មេង​ជំទង់​ប្រមាណ​ជា​៥០​នាក់ បាន​ត្រូវ​ស្លា.ប់​រយៈពេល​ជាង​២​ខែ​បន្តិច​កន្លង​មកនេះ ។ តុល្យការ​នោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ដោយ​មនុស្ស​ជាង​២.៧០០​នាក់​ត្រូវ​ចាប់ខ្លួន ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ​ច្រើន​នាក់​ដាច់​ការ​ទាក់ទង​ជាមួយ​សាច់ញាតិ គ្រួសារ ឬ​មេធាវី និង​ហាក់​បាត់​ខ្លួន ។

Picture

ទោះបី​មានការ​ប​ង្រា្ក​ប​បែប​នោះ​ក្ដី​ក៏​បាតុកម្ម​តវ៉ា​នៅ​បន្ត​ជាមួយ​ប​ន្ត្រី​រដ្ឋការ​និយោជិត​ច្រើនពាន់​នាក់​ធ្វើ​កូដកម្ម នាំ​ឲ្យ​ស្ទះ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ។

ដីកាចាប់ខ្លួន​ត្រូវ​បាន​ចេញ​ប្រឆាំង​តារា​មី​យ៉ា​ន់​ម៉ា ជា​តារាចម្រៀង តារា​បង្ហាញ​ម៉ូ​ដ​មានឈ្មោះ​ល្បី​តាម​បណ្ដាញ​សង្គម​៦០​នាក់ ដោយ​ពួក​គេ​ជាប់​ការ​ចោទប្រកាន់​ថា ផ្សាយ​ព័ត៌មាន​នានាដែល​អាច​បណ្ដាល​ឲ្យ​មានការ​បះបោរ​ក្នុង​ជួរ​កង​កម្លាំងប្រដាប់អាវុធ ។ តារា​ជើង​ចាស់​ម្នាក់​ជា
សកម្មជន​ធ្លាប់​ចាប់​គុក​៤​លើក​រួច​មក​ហើយ ក្រោម​របប​ផ្ដាច់​ការ​យោធា​មុន​ៗ​ត្រូវ​ចាប់ខ្លួន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo