ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​នាវា​ទាហាន​លន់​ណុ​ល​ត្រូវ​ស្រង់​ចេញពី​ទឹក​ រក​ឃើញ​គ្រាប់​ជាង​១៦​តោន និង​គ្រោងឆ្អឹង​មនុស្ស​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ខ្មោច​នាវា​ដឹក​គ្រាប់​ក្នុង​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០-១៩៧៥ របស់​ទាហាន លន់ ណុ​ល ដែល​បាន​បាញ់​ពន្លិច​ដោយ​ទាហាន​ខ្មែរក្រហម ត្រូវ​បាន​ស្ដារ​ឡើង​លើ​សា​ឡង់​ធំ​មួយ​គ្រឿង​ពី​បាតទន្លេ​មេគង្គ ជម្រៅ​ជិត​៣០​ម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​៧…

ខេត្តកំពង់ចាម ៖ ខ្មោច​នាវា​ដឹក​គ្រាប់​ក្នុង​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០-១៩៧៥ របស់​ទាហាន លន់ ណុ​ល ដែល​បាន​បាញ់​ពន្លិច​ដោយ​ទាហាន​ខ្មែរក្រហម ត្រូវ​បាន​ស្ដារ​ឡើង​លើ​សា​ឡង់​ធំ​មួយ​គ្រឿង​ពី​បាតទន្លេ​មេគង្គ ជម្រៅ​ជិត​៣០​ម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ នៅ​ភូមិ​វាល ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ​។ ក្នុង​នោះ បាន​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទ​សរុប​ជាង​១៦​តោន ព្រមទាំង​គ្រោង​ឆ្អឹង​សាកស​.​ព​ទាហាន​តាម​ការ​សន្និដ្ឋាន​អាច​មាន​ពី​៥​ទៅ​៨​នាក់​។ លទ្ធផល​ជោគជ័យ​នេះ ដោយសា​មានការ​យកចិត្តទុកដាក់​ពី​សំណាក់ អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ខេត្ត​រហូត​ដល់​អន្តរក្រសួង​។

លោក​ឧត្តមសេនីយ៍ទោ​ម៉ី សុភា មេបញ្ជាការ​កង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្រោម​ទឹក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្រាប់​លទ្ធផល​សម្រេច​បាន​រយៈពេល​៦​ខែ​ក្នុង​នោះ រួម​មាន​គ្រាប់​ធុន​តូច​១២.៧​ម​ម ចំនួន​១០៤.៥៨០​គ្រាប់ គ្រាប់​ក្បាល​៦០​ម​ម ចំនួន ៥៦៤​គ្រាប់ គ្រាប់​ក្បាល​១០៥​ម​ម ចំនួន​១០​គ្រាប់ ទំងន់​សរុប​ប្រមាណ​ជាង​១៦.៦៧៦kg ។ សម្ភារៈ​សឹក និង​ឆ្អឹង​សាកស​.​ព អាវុធ​អាកា​47 ចំនួន​១៩​ដើម កាំភ្លើង​ធុន​១២.៧​ម​ម ចំនួន​មួយ​ដើម កាណុង​កាំភ្លើងត្បាល់​៦០​ម​ម ចំនួន​១​ឆ្អឹង​សាកស​.​ព​ជា​ច្រើន​បំណែក សរុប​មនុស្ស​អាច​មាន​ពី​៥​ទៅ​៨​នាក់​។

លោក​មេបញ្ជាការ​រុករក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក មាន​ប្រសាសន៍​បន្ត​ថា នៅ​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​១៩៧៥ នៅ​តាម​ផ្លូវ​ទន្លេមេគង្គ គឺ​មាន​ចរាចរណ៍​ជលយាន​ច្រើន​រៀន​រាល់ថ្ងៃ ហើយ​នៅ​បាតទន្លេ​ពោរពេញ​ដោយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​។ ដោយ​មានការ​យកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សេចក្តីសុខ និង​បរិស្ថាន​ល្អ ដោយ​ក្រុម​បុស្ស​សំអាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មាន​តួនាទី​ភារកិច្ច​ដើម្បី​ធ្វើ​ការងារ ទោះបីជា​ស្មុគស្មាញ​ច្រើន មានការ​ប្រឈម​គ្រោះថ្នាក់​ជាមួយនឹង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ហើយ​គ្រោះថ្នាក់​នៅ​បាតទន្លេ​កម្លាំង​របស់​លោក​នៅ​តែ​តស៊ូ​មុជទឹក​ទឹក​ចុះ​ស្រាវជ្រាវ​ប្រមូល​រក​អាវុធ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ជម្រៅ​ទឹក​ចន្លោះ​ពី​២០​ទៅ​៣០​ម៉ែត្រ ។

គ្រាប់​ទាំងនោះ ត្រូវ​ស្រង់​ឡើង​មក​លើគោក ដោយ​មានការ​ប្រុង​ប្រយ័ត្ន​បំផុត យក​មក​ដាក់​នៅ​ក្នុង​រណ្ដៅ​ដី​លើ​ច្រាំង​ទន្លេ​នៅ​ភូមិ​វាល​ជា​កន្លែង​សុវត្ថិភាព​ដែល​សរុប​មាន​ជាង​១៦​តោន​។

ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​បន្ត​បេសកកម្ម​នៅ​៤​ទីតាំង​បន្ថែម​ទៀត ដែល​កំពុង​បើក​កិច្ច​ប្រតិបត្តិការ ក្នុង​នោះ​រួម​មាននៅ​បឹង​គ្រំ​ស្រុក​ល្វាឯម ខេត្តកណ្ដាល កន្លែង​ទី​៣​នៅ​ភូមិ​កោះ​ចូ​រ៉ា​ម​ស្រុក​ខ្សាច់កណ្ដាល បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រួច សំដៅ​ប្រមូល​ឲ្យ​អស់​នៅ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក៏​ដូច​ជា វត្ថុ​តាង​ដែល​បាន​បន្សល់​ទុក​នៅ​ក្នុង​សម័យ​សង្គ្រាម​ដើម្បី​យក​ទៅ​ដាក់​នៅ​សារមន្ទីរ​សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ក៏​ដូច​ជា​ភស្តុ​តាង​បង្ហាញ​ពី​ករណី​សិក្សា​​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ផង​ដែរ​។ នៅ​ក្នុង​ជំហាន​ទី​១ ការ​សន្និដ្ឋាន​គ្រាប់​កប់​នៅ​ក្នុង​នាវា​ដឹក​គ្រាប់​ដែល​លិច​នៅ​បាតទន្លេ​ក្នុងស្រុក​ស្រី​សន្ធរ​អាច​មាន​ក្នុង​រង្វង់​ចន្លោះ​ពី​៤០ ទៅ​៥០​តោន ដែល​មាន​ទំហំ​៥​គុណ​៣០​ម៉ែត្រ ដែល​អាច​ផ្ទុក​គ្រាប់​បាន​៣០០​ទៅ​៥០០​តោន​ផង​ដែរ​។ នាវា​នេះ មុន​នឹង​លិច គឺ​គ្រាប់​បាន​ផ្ទុះ​អស់​ជា​ច្រើន​តោន ដែល​ធ្វើ​អោយ​គ្រាប់​ដទៃ​ទៀត​ត្រូវ​បាចសាច ដោយសារ​តែ​ការ​ផ្ទុះ​។

ជាក់ស្ដែង​គ្រាប់​ដែល​ប្រមូល​បាន​សរុប​មាន​ជាង​១៦​តោន​ប៉ុណ្ណោះ ដែល​នាវា​នេះ​ត្រូវ​បាន​កប់​ទៅ​ដោយ​ល្បាប់​ខ្សាច់​ចំ​រៅ​១០​ម៉ែត្រ ។ បន្ទាប់​ពី​ស្ដារ និង​ស្ទូច​ខ្មោច​នាវា​មក​ដាក់​លើគោក​គ្រង​នឹង​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ដូច​ដើម និង​ដឹក​យក​ទៅ​ដាក់​នៅ​សារមន្ទីរ រួម​ទាំង​គ្រាប់ ដែល​ត្រូវ​បាន​បំផ្ទុះ​រួចរាល់​សល់​តែ​សំបក​។

តាម​រយៈ​ក្រុមការងារ​ចុះ​រាវរក​នៅ​បាតទន្លេ បាន​ប្រទះ​ឃើញ​បំណែក​គ្រោងឆ្អឹង​សាកស​.​ព​ជា​បន្តបន្ទាប់ ហើយ​ការ​សន្និដ្ឋាន​ថា អាច​មាន​ក្នុង​រង្វង់​ពី​៥​ទៅ​៨​នាក់ ក្រោយ​ពី​មានការ​ប្រជុំ​បាញ់​តដៃ​គ្នា​រវាង​ទាហាន​លន់​ណុ​ល និង​ខ្មែរក្រហម ក្នុង​នោះ​ពេល​មុន​នាវា​លិច ក៏​មាន​ទាហាន​ម្នាក់​បាន​ហែល​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បាន​ទៅ​ប្រាប់​សាច់ញាតិ​មិត្ត​ភ​ក្កិ​ឱ្យ​ដឹង​ថា អ្នក​នៅ​លើ​នាវា គឺ​ត្រូវ​បាន​ស្លា​.​ប់​ទាំងអស់​។ ជា​មួយ​នោះ​ក៏​មាន​សាច់ញាតិ​ចំនួន​៣​នាក់ បាន​មក​ទាក់ទង​ក្រុមការងារ​របស់​លោក ដោយ​រក​ស្លាក​ឈ្មោះ​អ្នក​ស្លា​.​ប់​មិនឃើញ តែ​បាន​សូត្រ​មន្ត​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លា​.​ប់​ទាំងនោះ​ផង​ដែរ​។

នាយ​ឧត្តមសេនីយ៍​នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​មាន​ប្រសាសន៍​សម្ដេច​សំ​ណា​ល ដែល​គូសបញ្ជាក់​ថា នាវា​មួយ​គ្រឿង​ដែល​ត្រូវ​បាន​ស្រង់​ឡើង​មក​លើ​ផ្ទៃ​ទឹកទន្លេ គឺ​ត្រូវ​បាន​បាញ់​ពន្លិច​នៅ​ក្នុង​សង្គ្រាម​សម័យ​លន់​ណុ​ល ក្នុង​ចន្លោះ​ឆ្នាំ​១៩៧២-១៩៧៥ ដំណឹង​ដំបូង​គេ​បាន​មក​ពី​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ភូមិ​វាល ដោយ​បូម​បាន​គ្រាប់ រួច​ក៏​រាយការណ៍​មក​អាជ្ញាធរ​ស្រុក និង​ខេត្ត​។

ដោយនៅ​ខែមករា ដើមឆ្នាំ​២០២១ សកម្មភាព​របស់​កម្លាំង​រាវរក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​បាតទន្លេ គឺ​មាន​ភាព​សកម្ម​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​ប្រមូល​គាត់​ជា​ច្រើន​ប្រភេទ រហូត​ដល់​ជាង​១៦​តោន ពី​បាតទន្លេ​ដែល​មាន​ជម្រៅ​ដល់​ចិត្ត​៣០​ម៉ែត្រ ។ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន ទើបតែ​មាន​លើក​ទី​១ នៅ​កម្ពុជា កម្លាំង​ដែល​ចុះ​រាវរក​គ្រាប់​នៅ​បាតទន្លេ​នេះ​ធ្លាប់​មាន​ប្រវត្តិ​ចេញ​ទៅ​ជា​កងទ័ព​រក្សា​សន្តិភាព​នៅ​សូ​ដង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ