រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្ហាញ ក្តីសង្ឃឹមថា ទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី ៤ ឆ្នាំ ២០២១ នាពេលខាងមុខនេះ គឺជាការទូងស្គរដាស់ស្មារតីប្រជាពលរដ្ឋនាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរ ។

យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះក្នុងឱកាសអប អរសាទរទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី ៤ ឆ្នាំ ២០២១ ក្រោមប្រធានបទ «រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នា លើកកម្ពស់កិត្យានុភាព ជាតិ» បានឲ្យដឹងថា រាជរដ្ឋាភិបាលពិតជាមានមោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិ ការជាតិជំរុញចលនាភូមិមួយ ក្រសួងពាណិជ្ជកម្ម និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមសហការគ្នាបំផុសចលនាការទិញ និងប្រើប្រាស់ផលិតផលខ្មែរទូទាំងប្រទេស ជាពិសេសក្នុងឱកាសនៃជំងឺរាតត្បាតមេរោគកូវីដ-១៩ ដែលត្រូវពង្រឹង និងពង្រីកផលិតផល ក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមឱ្យការអបអរសាទរទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ លើកទី ៤ គឺជាការទូងស្គរដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋ កម្ពុជាគ្រប់រូបនាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរ ក្នុងស្មារតីខ្មែរជួយ ខ្មែរ» ។ សម្ដេចតេជោ អំពាវនាវឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នា ឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំ ទូលាយពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានាដល់ផលិតករលើដំណើរ ការខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ ។
សម្ដេចតេជោ បន្ថែមថា គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ រាជធានី-ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយនឹងវិស័យ ឯកជនរៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់និងដាក់ បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស និងតាម ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយ ផលិតផលមួយ រាជធានី-ខេត្ត និងក្រសួងពាណិជ្ជកម្ម ត្រូវរួមគ្នា បង្កើតផែនទី ចង្អុលផ្លូវនៃផលិតផលភូមិមួយ ផលិតផលមួយ ក្នុងគោលបំណងធានានិរន្តរភាព ពិសេស ដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយ ឬច្រើនជាផលិតផលឆ្លុះបញ្ចាំងពី លក្ខណៈវប្បធម៌ប្រពៃណី ទាំងបែបបុរាណ និងតាមបែបសម័យ ៕
ចែករំលែកព័តមាននេះ