ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ផឹកសុរា​ច្រើន​រហូត​ដល់​កម្រិត​មិន​ត្រឹមត្រូវ​នឹង​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភី​រម្យ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភី​រម្យ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា ៖ នា​ពេល​បច្ចុប្បន្ន យើង​សង្កេត​ឃើញ​ថា ចំនួន​អ្នក​សេព​គ្រឿង​ស្រវឹង នៅ​លើ​ពិភពលោក​កំពុង​តែ​កើនឡើង​យ៉ាងច្រើន ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។
ដោយ​មើលឃើញ​តែ​ភាព​សប្បាយ នៅ​ពេល​សេព​គ្រឿង​ស្រវឹង អ្នក​ប្រើប្រាស់​ភាគច្រើន​បាន​មើល​រំលង​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​របស់​សុរា ហើយ​នៅ​តែ​បន្ត​ប្រើប្រាស់​នៅ​ក្នុង​កម្រិត​មួយ​ដែល​មិន​ត្រឹមត្រូវ និង​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន​។

១) តើ​អ្នក​ប្រើប្រាស់​នឹង​ប្រឈម​នូវ​កត្តា​អ្វីខ្លះ​ពេល​សេពសុរា​ហួស​កម្រិត?

  • ជាបឋម ដោយ​មិន​អាច​ប្រកែក​បាន សុរា​ប៉ះពាល់​យ៉ាង​ខ្លះទៅ​លើ​សុខភាព នូវ​ពេល​ប្រើប្រាស់​នៅ​ក្នុង​កម្រិត​មួយ​មិន​ត្រឹមត្រូវ​។
    ជា​ឧទាហរណ៍ ស្រា​អាច​បង្ក​អោយ​មាន​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា ជំងឺ​រលាក​លំពែង ជំងឺ​រលាក​ថ្លើម និង​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ជំងឺ​ក្រិន​ថ្លើម ដែល​អាច​បង្ក​អោយ​មាន​ជំងឺ​ទាច​ទឹក ហូរ​ឈាម​តាម​បំពង់​អាហារ និង​ជំងឺមហារីក​ថ្លើម​។
  • ក្រៅពី​នេះ សុរា​ក៏​ចូលរួម​ជា​កត្តា​ដែល​បង្ក​អោយ​មាន​ជំងឺលើសឈាម ជំងឺ​សរសៃឈាម ជំងឺខ្សោយបេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភី​រម្យ បាន​បញ្ជាក់​ថា ៖

  • ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ សុរា​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​កូន​នៅ​ក្នុង​ផ្ទៃ ដែល​អាច​បង្ក​អោយ​ទារក​កើតមក​មាន​ភាព​មិន​ប្រក្រតី​លើ​រូបរាង​កាយ ឬ​ស្មារតី ។ តើ​គ្រឿង​ស្រវឹង ប៉ះពាល់​តែ​លើ​សុខភាព​មួយ​មុខ​ទេ​ឬ?
  • គេ​សង្កេត​ឃើញ​ថា ការ​បើកបរ​យានយន្ត​ដោយ​ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង ប្រឈម​យ៉ាង​ខ្លាំង​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ខ្លួនឯង ដល់​អ្នក​រួម​ដំណើរ និង​ដល់​អ្នក​ដទៃ​។
  • ម្យ៉ាងទៀត សុរា​ក៏​ជា​មូលហេតុ​ចំបង ដែល​បង្ក​អោយ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក្នុង​សង្គម ការ​សេព​គ្រឿងញៀន ហើយ​ពេល​ខ្លះ​អាច​ឈាន​ទៅ​ការ​រំលោភ​សេពសន្ថវៈ ដោយសារ​តែ​ការ​បាត់បង់​ស្មារតី មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​។

លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភី​រម្យ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ជា​សរុប​យើង​សង្កេត​ឃើញ​ថា គ្រឿង​ស្រវឹង​មិនមែន​ត្រឹមតែ​ប៉ះពាល់​ដល់​ខ្លួន​យើង​នោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ដែរ​។ ដូច្នេះ​ជា​ជម្រើស​ដ៏​ល្អ ប្រជាពលរដ្ឋ​គ្រប់​រូប​គួរតែ ជៀសវាង​អោយ​បាន​ពី​គ្រៀង​ស្រវឹង និង​ងាក​មក​រក​ការ​ហាត់ប្រាណ និង​ការ​បរិភោគ​ប្រកបដោយ​សុវត្ថិភាព ផាសុកភាព​អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ពង្រឹង​សុខភាព​អោយ​កាន់តែ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ