ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ខុស​ព្រះ​មិន​ជួយ​! ឆក់​នារី​ម្នាក់​បាន​សម្រេច​រត់ បែរជា​មក​ជួប​គ្រោះថ្នាក់​ចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន រួច​វាយ​ទ្រម​ខ្លួន និង​ក្បាល បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន រួច​វាយ​ទ្រម​ខ្លួន និង​ក្បាល បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៥ មុខ​វិទ្យាល័យ​ឬ​ស្សី​កែវ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​រូប​នោះ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សាកសួរ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង លុះ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ដែល​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1IM -4560 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ប្រផេះ មួយ​គ្រឿង​បាន​សម្រេច ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ នារី​រង​គ្រោះ​ក៏​បាន​ស្រែ​កថា «​ចោរ​» ហើយ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ។ ភ្លាម​ៗ​បក្សពួក​ជនសង្ស័យ​ដែល​រង់ចាំ​ជិះ​ម៉ូតូ​បិទគូថ​ចំនួន​២​គ្រឿង​ផ្សេង​ទៀត​នោះ ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​អស់ នៅ​សល់​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ជិះ​គេចខ្លួន​ម្នាក់ លុះ​មក​ដល់​ភូមិ​សាមគ្គី ក៏​បាន​ជួបនឹង​គ្រោះថ្នាក់​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់ខ្លួន​បាន និង​នាំ​គ្នា​វាយ​ឡើង​ទ្រម​ខ្លួន រួច​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍ ចាត់ការ​តាម​ច្បាប់​។

បន្ទាប់​ពី​ចាប់ខ្លួន​រួច ក៏​ដកហូត​បាន​កាបូប​របស់​ជន​រង​គ្រោះ​មក​វិញ ព្រមទាំង​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ដែល​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ