ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ក្រុង​សៀមរាប​! បុរស​ម្នាក់​បើក​កង់​បី​ឥណ្ឌា​ដេញ​បុក និង​ចាក់​ស​ម្លា​.​ប់​អតីត​ប្រពន្ធ​(វីដេអូ)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​អតីត​ប្តី​ដែល​បាន​លែងលះ​គ្នា​ជាង​១​ឆ្នាំ​ហើយ​នោះ​នៅ​នឹកឃើញ​ដល់​អតីត​ប្រពន្ធ​ក៏​កើតជា​ភ្លើង​ប្រចណ្ឌ លុះ​ពេល​ក្រឡេក​ឃើញ​អតីត​ប្រពន្ធ​នៅ​កន្លែង​លក់​ផ្លែ​ឈើ​របស់​ប្អូនថ្លៃ​មុខ​ផ្សា​រលើ​ធំ​ថ្មី ក៏​ស្រាប់តែ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដេញ​បុក រួច​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ​ពេញ​បរិវេណ​ផ្សា​រលើ​ធំ​ថ្មី​ដូច​ក្នុង​រឿង​ហុងកុង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​ទាំង​យប់​តែ​ម្តង​។ សេចក្តីរាយការណ៍​បន្ត​ថា…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​អតីត​ប្តី​ដែល​បាន​លែងលះ​គ្នា​ជាង​១​ឆ្នាំ​ហើយ​នោះ​នៅ​នឹកឃើញ​ដល់​អតីត​ប្រពន្ធ​ក៏​កើតជា​ភ្លើង​ប្រចណ្ឌ លុះ​ពេល​ក្រឡេក​ឃើញ​អតីត​ប្រពន្ធ​នៅ​កន្លែង​លក់​ផ្លែ​ឈើ​របស់​ប្អូនថ្លៃ​មុខ​ផ្សា​រលើ​ធំ​ថ្មី ក៏​ស្រាប់តែ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដេញ​បុក រួច​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ​ពេញ​បរិវេណ​ផ្សា​រលើ​ធំ​ថ្មី​ដូច​ក្នុង​រឿង​ហុងកុង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​ទាំង​យប់​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​អតីត​ប្តី​ដេញ​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១ នៅ​មុខ​កន្លែង​លក់​ផ្លែ​ឈើ ចំណុច​ផ្សា​រលើ​ធំ​ថ្មី ស្ថិត​ក្នុងភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ទាំង​យប់​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​ឃើញ​បុរស​ម្នាក់​បាន​អង្គុយ​ក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា ដែល​ចត​នៅ​មុខ​កន្លែង​លក់​ផ្លែ​ឈើ ផ្សា​រលើ​ធំ​ថ្មី ខណៈ​ពេល​នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់ (​ជា​អតីត​ប្រពន្ធ​របស់​​ជន​ដៃដល់​) និង​ក្មេង​ស្រី​ម្នាក់​ទៀត ជិះ​ម៉ូតូ​មក​កន្លែង​លក់​ផ្លែ​ឈើ​មួយសន្ទុះ ស្រាប់​ឃើញ​បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ចត​នៅ​មុខ​កន្លែង​លក់​ផ្លែ​ឈើ​នោះ បាន​បើក​ចេញ​មក រួច​សំដៅ​ស្ត្រី​រង​គ្រោះ​នោះ​តែ​ម្តង​។

ប្រភព​ពី​សាក្សី​បាន​បន្ត​ថា ក្រោយ​ពី​បើក​ដេញ​បុក​ស្ត្រី​រង​គ្រោះ​ពេញ​ផ្សា​រលើ​ធំ​ថ្មី បណ្តាល​ឱ្យ​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ដួល​រួច​មក ក៏​ឃើញ​បុរស​រូប​នោះ (​អតីត​ប្តី​) ទាញ​កាំបិត​ចិតបន្លែ​ចាក់​មក​លើ​ស្ត្រី​រង​គ្រោះ​ចំនួន​២​កាំបិត ដោយ​ត្រូវ​ចំ​ត្រង់​.​កមួយ​កាំបិត និង​ចាក់​ចំ​.​ពោះ​ខាងក្រោម​ដោះ​ផ្នែក​ខាងស្តាំ បណ្តា​ឱ្យ​របួសធ្ងន់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្អូនស្រី​ដឹក​តាម​ម៉ូតូ​ទាំង​ឈា​.​ម​ហូរ​ដូច​ទឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​ថា ករណី​ហិង្សា​ដោយ​ចេតនា​ខាងលើ​នេះ គឺ​បាន​កើតឡើង​រវាង​អតីត​ប្តី​ប្រពន្ធ កាលពី​យប់​នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី បង្ក​ឡើង​ដោយ​ប្តី​បាន​យក​កូនកាំបិត​មក​ចាក់​ប្រពន្ធ បណ្តាល​ឱ្យ​របួសធ្ងន់ ហើយ​ទុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ពាក់​ស្លាក​លេខ​សៀមរាប ១.AF.៨៨០៣ នៅ​នឹង​កន្លែង​កើតហេតុ រួច​យក​ម៉ូតូ​របស់​ប្រជា​ការពារ​ភូមិ ជិះ​ចេញ​ទៅ​បាត់​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ជិះ​ម៉ូតូ​របស់​ប្រជា​ការពារ​ភូមិ​រត់គេច​ខ្លួន​នោះ ជន​ដៃដល់​រូប​នេះ​ក៏​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ខា្នរ សង្កាត់​ជ្រាវ ហើយ​ក៏​យក​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប ២.C៧១៧៣ បើក​ចេញ​ដោយ​សុវត្ថិភាព​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​បង្ក​ខាងលើ​នេះ​ឈ្មោះ តាំង លាប ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម បច្ចុ​ប្បន្ន​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។ ចំណែក​ស្ត្រីជន​រង​គ្រោះ​មានឈ្មោះ លាន ប៊ុ​ន ណាត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​​ជាមួយ​គ្នា ហើយ​អ្នក​ទាំង​២​មានកូន​ចំនួន​២​នាក់ (​ក្នុង​នោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) ហើយ​កូន​ទាំង​២​នាក់​គឺ​រស់នៅ​ជាមួយ​ស្ត្រី​រង​គ្រោះ​ដែល​បាន​លែងលះ​គ្នា​ជាមួយ​ជន​ដៃដល់​ជាង​១​ឆ្នាំ​មក​ហើយ​។

បច្ចុប្បន្ន ជន​បង្ក​ត្រូវ​បាន​កម្លាំង​ជំនាញ​សហការ​គ្នា ដើម្បី​ស្វែងរក​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ