នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចុះ​ហាមឃាត់​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​រាជធានី​ខេត្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចុះ​ហាមឃាត់​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​រាជធានី​ខេត្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​នៅ​វ​លា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចុះ​អនុវត្ត​ការ​ហាមឃាត់​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​រាជធានី​ខេត្ត តាម​សេចក្តីសម្រេច​ថ្មី របស់​រាជរដ្ឋាភិបាល នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​នៅ​វ​លា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចុះ​អនុវត្ត​ការ​ហាមឃាត់​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​រាជធានី​ខេត្ត តាម​សេចក្តីសម្រេច​ថ្មី របស់​រាជរដ្ឋាភិបាល នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ព្រុំប្រទល់​រវាង​ខណ្ឌ​ច្បារ​អំពៅ​ជាមួយនឹង​ស្រុក​កៀនស្វាយ នៃ​ខេត្តកណ្តាល ។

Picture

ការ​ចុះ​អនុវត្ត​ហាមឃាត់​ចរាចរណ៍​ខាងលើ ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ​កម្លាំង​ពី​សំណាក់​លោក​វរសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។

Picture

បើ​តាម​ការ​អោយ​ដឹង​ពី​លោក​អធិការ​អោយ​ដឹង​ថា ៖ ដោយ​គោរព​ទៅ​តាម​សេចក្តីសម្រេច​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​ត្រូវ​ធ្វើការ​បិទ​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​រាជធានី​ខេត្ត​បណ្តោះអាសន្ន សម្រាប់​រយៈពេល ១៤ ( ដប់​បួន )​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ពី​ភ្នំពេញ​ចូល​ទៅ​តាម​បណ្តា​ខេត្ត​ពី​ខេត្ត​មក​ភ្នំពេញ ឬ​ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ​ទៅ​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយទៀត​លើកលែងតែ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ត្រូវ​បាន​ចាត់ទុកជា​តំបន់​តែ​មួយ ។

Picture

នៅ​ក្នុង​សេចក្តីសម្រេច​ថ្មី​របស់​រាជរដ្ឋាភិបាល​ដដែល​នោះ ឃើញ​ថា ក៏​មានការ​លើកលែង​ក្នុង​ការ​ហាមឃាត់​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​រាជធានី​ខេត្ត សម្រាប់​ករណី​ចាំបាច់​មួយ​ចំនួន​ផង​ដែរ ។

Picture

ជាក់ស្តែង​នៅ​ចំណុច​គោលដៅ អនុវត្ត​ខាងលើ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​គ្រប់​យានយន្ត ឬ​យានជំនិះ​ទាំងអស់ ដើម្បី​សាកសួរ​នាំ ។ ការ​ឃាត់​សួរនាំ​នោះ បើ​រក​ឃើញ​ថា អ្នកដំណើរ​ទាំងនោះ ពិតជា​មាន​ភារកិច្ច និង​កាតព្វកិច្ច​ចាំបាច់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​ចេញចូល​រាជធានី​ខេត្ត​ប្រាកដ​មែន​នោះ​ទើប​អនុញ្ញាត្តិ​អោយទៅ​បន្ត ប៉ុន្តែ​បើ​ពិនិត្យ​ឃើញ​ថា មិន​មានការ​ចាប់​បាច់ ពិសេស​ពុំ​មាន​ប័​ណ្ឌ ឬ​ឯកសារ​គ្រប់គ្រាន់​បញ្ជាក់​ពី​កាតព្វកិច្ច​ការងារ​នោះ បុគ្គល​នោះ​នឹង​ត្រូវ​ណែនាំ​អោយ​ត្រឡប់​ក្រោយ​វិញ មិន​តម្រូវ​អោយ​ចេញចូល​ទៅ​មក​បាន​នោះ​ឡើយ ។

សូមបញ្ជាក់ ៖ ការ​អនុវត្ត​នេះ មិន​ចាប់​ឃាត់​លើ​បុគ្គល​ដែល​រស់នៅ ឬ​ធ្វើការ​ក្នុង​ខេត្តកណ្តាល​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ស្នើរ​សុំ​អោយ​បងប្អូន​ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​ប័​ណ្ឌ ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណថា ​ពិតជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកណ្តាល​ប្រាកដ​មែន ឬ​ប្រសិនបើជា​បុគ្គលិក​ក្រុមហ៊ុន សូម​ស្នើរ​អោយ​មាន​លិខិតបញ្ជាក់​ពី​ក្រុមហ៊ុន ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកណ្តាល​ចូល​ភ្នំពេញ ទើប​សមត្ថកិច្ច​អនុញ្ញាត្តិ​អោយ​បន្តដំណើរ ។

ការ​តម្រូវ​អោយ​មានការ​បង្ហាញ​ឯកសារ​ខាងលើ ដើម្បី​ធានា​បាន​ថា បងប្អូន​មិន​បាន​កុហក់​សមត្ថកិច្ច ព្រោះ​ករណី​ខ្លះ មាន​បងប្អូន​អ្នក​ខេត្ត​ដែល​ត្រូវ​បាន​ហាមឃាត់ បាន​យក​លេស​ថា ជា​ពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល​ដើម្បី​កុហក់​សមត្ថកិច្ច​ក្នុង​ការ​បន្តដំណើរ​ចូល​រាជធានី​ភ្នំពេញ ដូច្នេះ​ហើយ​ទើបសមត្ថកិច្ច​ត្រូវ​ចាំបាច់​ពិនិត្យ​លើ​ឯកសារ​ដូចដែល​បាន​រៀប​រ៉ាប់ ។

ដោយឡែក សម្រាប់​ខេត្ត​ផ្សេង​ទៀត​ក្រៅពី​ខេត្តកណ្តាល គឺ​ត្រូវ​តែ​ចាំបាច់​អោយ​អ្នកដំណើរ ត្រូវ​ត្រឡប់​ក្រោយ មិន​អោយ​មាន​ទាំង​ការ​ធ្វើ​ដំណើរ​ចេញ និង​ចូល​ឡើយ លើកលែងតែ ករណី​បាន​លើកលែង​មួយ​ចំនួន​ដូចដែល​បាន​ចែង​ក្នុង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ៕

Picture
Picture
Picture
Picture
Picture