ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរមានអត្រាយ៉ាងណាធៀបជាមួយប្រាក់យន់ចិន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាទាបជាងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ខែមេសា ឆ្នាំ ២០២១នេះបានឱ្យដឹងថា ១យន់ចិន…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាទាបជាងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ខែមេសា ឆ្នាំ ២០២១នេះបានឱ្យដឹងថា ១យន់ចិន ទិញចូល ៦១៩ រៀល និងលក់ចេញរហូតដល់ ៦២៥ រៀលឯណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦១៦ រៀល ហើយលក់ចេញតែ ៦២២ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនិងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀត ក្នុងថ្ងៃនេះដែរ រួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល, ១អឺរ៉ូ ទិញចូល ៤៨០២ រៀល លក់ចេញ ៤៨៥០ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១០១ រៀល លក់ចេញ ៣១៣២ រៀល ។

ថ្ងៃនេះផងដែរហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យ៉េនជប៉ុន គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៦៨២ រៀល លក់ចេញ ៣៧១៩ រៀល ខណៈ ១០០វុនកូរ៉េ ទិញចូល ៣៦២ រៀល លក់ចេញ ៣៦៦ រៀល និង ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០២១ រៀល លក់ចេញ ៣០៥២ រៀល ។ ជាមួយគ្នានេះ ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣០ រៀល ហើយ ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ