ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹក​អ៊ី​វ៉ា​ន់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ម្នាក់​ទៀត​ហើយ ត្រូវ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ បុរស​ជា​អ្នក​ដឹក​អ៊ី​វ៉ា​ន់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ម្នាក់​ទៀត​ហើយ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​បាន​ធ្វើ​សំណាក​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ ក្រោយ​លទ្ធិ​ផល​សំណាក​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ បុរស​ជា​អ្នក​ដឹក​អ៊ី​វ៉ា​ន់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ម្នាក់​ទៀត​ហើយ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​បាន​ធ្វើ​សំណាក​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។

ក្រោយ​លទ្ធិ​ផល​សំណាក​បញ្ជាក់​ថា វិជ្ជមាន​ហើយ​នោះ​បុរស​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួលយក​ដល់​បន្ទប់​ជួល ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៧៨​បេ ជាន់​ទី​១ បន្ទប់​ជួល​លេខ​២ ក្រុម​ទី​៤ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បុរស​វិជ្ជមាន​កូ​វី​ដ​១៩ ខាងលើ មានឈ្មោះ សេង ចាន់​ពន្លឺ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់​នៅ​ផ្សារ​អូ​ឬ​ស្សី មានស្រុក​កំណើត ភូមិ​តា​កុ​ច ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

បច្ចុប្បន្ន អ្នកជម្ងឺ​ខាងលើ​ត្រូវ​បាន ក្រុម​គ្រូពេទ្យ បញ្ជូន​ទៅ​កាន់ មន្ទីរពេទ្យ « ហ្លួង​ម៉ែ » ស្ថិត​ក្នុង​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ព្យាបាល ។ ដោយឡែក ចំពោះ​ទីតាំង បន្ទប់​លេខ​២ ជាន់​ទី​១ ត្រូវ​បាន សា​ម៉ី​ខ្លួន​ចាក់សោ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ធ្វើការ​ហ៊ុំ​ព័ទ្ធ​បណ្តោះអាសន្ន ។

សូម​បញ្ជាក់​ថា អ្នកជម្ងឺ​រូប​នេះ បាន​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ២​នាក់ បុរស​ម្នាក់​ផ្សេង​ទៀត ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​ដូច​ខ្លួន ។ បុរស​រូប​នោះ​មានឈ្មោះ គុណ ថេ​ន អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នក​ដឹក​អ៊ី​វ៉ា​ន់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ដូច​គ្នា ប៉ុន្តែ​បុរស​រូប​នេះ មិន​បាន​ធ្វើ​សំណាក​ឡើយ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត តាំងពី​ថ្ងៃ​ទី​៤ ខែមេសា កន្លង​ទៅ​ម្លេះ ដែល​ខណៈ​ពេល​នេះ គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ​អាច​នឹង​កើត​ជម្ងឺ​កូ​វី​ដ​១៩ ឬ​យ៉ាងណា​ឡើយ ខណៈ​រូបគេ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជម្ងឺ​កូ​វី​ដ ដែល​រស់នៅ​រួម​បន្ទប់​គ្នា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ