ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ឧត្ដមនាវី​១០​នាក់​ចាប់ខ្លួន ​ព្រោះតែ​​រិះគន់​គម្រោង​១​របស់​ប្រធានាធិបតី​តួ​ក​គី

3 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ នៅ​ប្រទេស​តួ​ក​គី​ឧត្ដមនាវី​ចូល​និវត្តន៍​១០​រូប បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ មេ​សា ក្រោយ​ការ​ចេញផ្សាយ​លិខិត​ចំហ​មួយ​ចុះហត្ថលេខា​ដោយ​អតីត​នាយទាហាន​១០០​រូប ដែល​ក្នុង​លិខិត​នោះ​ពួក​គេ​បាន​រិះគន់​គម្រោង​កសាង​ព្រែកជីក​មួយ​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​ដោយ​ព្រែកជីក​នោះ​ត្រូវ​ភ្ជាប់​សមុទ្រ​ខ្មៅ​និង​សមុទ្រ​ម៉ា​ម៉ា​រ៉ា ជា​គម្រោង​មួយ​ស្នើ​ឡើង​ដោយ​ប្រ​ធានាធិ​បតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន…

ប្រទេស​តួ​ក​គី ៖ នៅ​ប្រទេស​តួ​ក​គី​ឧត្ដមនាវី​ចូល​និវត្តន៍​១០​រូប បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ មេ​សា ក្រោយ​ការ​ចេញផ្សាយ​លិខិត​ចំហ​មួយ​ចុះ
ហត្ថលេខា​ដោយ​អតីត​នាយទាហាន​១០០​រូប ដែល​ក្នុង​លិខិត​នោះ​ពួក​គេ​បាន​រិះគន់​គម្រោង​កសាង​ព្រែកជីក​មួយ​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​ដោយ​ព្រែកជីក​នោះ​ត្រូវ​ភ្ជាប់​សមុទ្រ​ខ្មៅ​និង​សមុទ្រ​ម៉ា​ម៉ា​រ៉ា ជា​គម្រោង​មួយ​ស្នើ​ឡើង​ដោយ​ប្រ​ធានាធិ​បតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ។

ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នៅ​ក្រុង​អង់កា​រ៉ា នា​រសៀល​ថ្ងៃ​ទី​៥ មេ​សា ប្រមុខរដ្ឋ​តួ​ក​គី​មានប្រតិកម្ម​ថា កាតព្វកិច្ច​របស់​ឧត្ដមនាវី​ចូល​និវត្តន៍​ទាំងនេះ មិនមែន​ទៅ​ដើរ​ចេញផ្សាយ​សេចក្ដី​ថ្លែងការណ៍​នានា​ដែល​មាន ចរិត​បែប​រដ្ឋប្រហារ​ន​យោបាយ​មួយ​ឡើយ ។ គ្មាន​មន្ត្រី​ចូល​និវត្តន៍​ណា​មាន​សិទ្ធិ​ដើរ​តាម​ផ្លូវ​បែប​នេះ​ទេ ។

ឧត្ដមនាវី​ចូល​និវត្តន៍​ទាំងនេះ​ត្រូវ​ឃុំឃាំង​នៅក្រុង​អង់កា​រ៉ា ចំណែក​អតីត​ឧត្ដមសេនីយ​៤​នាក់​ទៀត​មិន​ត្រូវ​ចាប់ខ្លួន​ព្រោះតែ​ចាស់​ជ្រុល តែ​ពួក
គេ​ទទួល​បទបញ្ជា​ឲ្យ​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​អង់កា​រាំ​នា​៣​ថ្ងៃ​ខាង​មុខ ។

ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ប្រឆាំង​បណ្ដា​យោធិន​ចូល​និវត្តន៍​ជា​អ្នក​ចុះហត្ថលេខា​លើលិខិត​ចំហ​ពី​បទ​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ប្រឆាំង​សន្តិសុខ​របស់​រដ្ឋ និង​ប្រព្រឹត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ។ បណ្ដា​អ្នក​ចុះហត្ថលេខា​លើ​លិខិត​នេះ​អះអាង​ម្យ៉ាងទៀត​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​កសាង​ព្រែកជីក​នេះ​ដល់​បរិស្ថាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ