ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាទីចុង​ក្រោយ! ​ ឃាត​ករព្រម​​​សារ​ភាព​នូវ​​ទង្វើ​របស់​​​​ខ្លួន​​​​ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ឃាតករ​ដែល​វាយ​សម្លាប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ស្លា.ប់​ក្នុង​ព្រៃ​ត្រែង នា​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ហើយដឹងថា គឺ​​ត្រូវជា​បងថ្លៃ​ជីដូនមួយ​ថ្លៃរបស់​​កុមា​រា​​រង​គ្រោះតែ​ម្តង​ ។ សូមបញ្ជាក់ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ឃាតករ​ដែល​វាយ​សម្លាប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ស្លា.ប់​ក្នុង​ព្រៃ​ត្រែង នា​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ហើយដឹងថា គឺ​​ត្រូវជា​បងថ្លៃ​ជីដូនមួយ​ថ្លៃរបស់​​កុមា​រា​​រង​គ្រោះតែ​ម្តង​ ។ សូមបញ្ជាក់ថា ការ​ចាប់ខ្លួនធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រុងភ្នំពេញ និងនគរបាល​ខណ្ឌ​ច្បារ​អំពៅ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ​មេសា ឆ្នាំ​២០២១ នៅ​ចំណុច​​វត្ត​ជ្រោយ​អំពិល ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ ជនសង្ស័យ​មានឈ្មោះ អុ​ន ភា​មុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ចម្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បានព្រម​​ឆ្លើយ​សារភាពហើយ​ថា ៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​៣១ ​មីនា ឆ្នាំ​២០២១ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ជា ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ១០​ឆ្នាំ នៅ​ចំណុច​ដី​ទ្បូ​ត៍គ្មាន​លេខ ផ្លូវ​ថៃ​ហ្គឺ ភូមិ​របោះ​អង្កាញ់​១ សង្កាត់ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ប្រាកដ​មែន ។ មូលហេតុ​ដែល​ខ្លួន​វាយ​សម្លាប់​ជន​រង​គ្រោះ​ខាងលើ ដោយសារ ជន​រង​គ្រោះជា​ប្អូន​បាន​វាយ​ក្បាល​ខ្លួន​២​ដៃ​ពីក្រោយ ខ​ណៈពេល​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ស្លាក​លេខភ្នំពេញ 1FJ-8384 ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ក្នុង​បំណង​ទិញ​ប្រហិត​នៅ​ម្តុំ​រោងចក្រ​ថៃ​ហ្គឺ ។

ជន​ស​ង្ស័យ​​ថា នៅ​ពេល​ជន​រង​គ្រោះ​វាយ​ក្បាល​ហើយ​នោះ ខ្លួន​ក៏​កើត​ចិត្ត​ខឹងសម្បារ ហើយ​ក៏​ឌុ​ប​ជន​រង​គ្រោះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ខាងលើ ដោយ​យក​លេស​បបួល​ក្មេង​រង​គ្រោះ​ចុះ​ទៅ​បេះ​ឈូក ។ លុះពេល​ចូល​ទៅ​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​វាយ​ក្មេង​រង​គ្រោះ​ចំនួន​០២​ដៃ បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​ទៅ​ក្នុង​ទឹក រួចខ្លួន​ឈរ​មើល​រហូត​ដល់​ក្មេង​រង​គ្រោះ​ឈ្លក់ទឹក​ស្លា.ប់​ទើប​ខ្លួន​ចាក​ចេញពី​កន្លែង​កើតហេតុ ។

ក្រោយ​ពី​ធ្វើ​កម្ម​ភាព​រួចខ្លួន​បាន​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​ តាម​ក្រោម​ស្ពាន​ព្រែក​សំរោង រួច​បត់​ទៅ​ស្ពាន​មុន្នី​វង្ស ហើយ​បត់​ឡើង​ទៅ​ផ្លូវជាតិ​លេខ​១ តម្រង់​ទៅ​ផ្ទះ​នៅ​ក្រោយ​វត្ត​ជ្រោយ​អំពិល​វិញ​ធម្មតា ធ្វើ​ដូច​ពុំ​មាន​អ្វី​កើត​ឡើយ​បន្តិច​សោះ ។ ហើយ​អ្វី​ដែល​ហួសចិត្ត គឺជននេះ វា​ធ្វើ​ជួយ​នាំ​ឪពុក​ក្មេង​រង​គ្រោះ ដើរ​រក​ក្មេង​រង​គ្រោះ​មួយ​យប់ ក្រោយ​សម្លាប់​រួច ធ្វើ​សម​ដូច​មិនដឹង
​អីសោះ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ចអោយ​ដឹង​ថា ៖ ដោយ​ផ្អែក​ទៅ​លើ​វី​ឌី​អូរ​កាមេរ៉ា​សុវត្ថិភាពបញ្ជាក់​ថា នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ គឺ​ជនសង្ស័យ​ជា​បងថ្លៃ​ជីដូនមួយ បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​ហូប​ប្រហិត ហើយ​ក៏​បាត់​ខ្លួន​កុមា​រា​រង​គ្រោះ​តាំងពី​ពេល​នោះ​មក​តែ​ម្តង ។ ក្រោយ​ការ​បាត់​ខ្លួន រហូត​មានការ​ប្រទះ​ឃើញ​សព​កុមា​រារង​គ្រោះ​ហើយ​នោះ ក៏​ជនសង្ស័យ​ពុំ​មាន​ប្រាប់​ព័ត៌​មាន ឬ​តម្រុយ​អ្វី​ខ្លះមក​កាន់​ក្រុម​គ្រួសារ​សាច់ញាតិ​ក្មេង​ប្រុស​រង​គ្រោះ​ឡើយ ទើបតែ​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់​រូបគេ​យក​​ទៅ​យក​នាំ ទើប​រូបគេ​ព្រម​ឆ្លើយ​ពី​ទ​ង្វើ​ដែល​បាន​ប្រព្រឹត្តិ​ចំពោះ​មុខ​សមត្ថកិច្ច​តែ​ម្តង ។

សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​នាំ​ខ្លួន​ឃាតករ​ខាងលើ យក​ទៅ​ធ្វើ​ត្រាប់​អំពី​សកម្មភាព​ដែល​បាន​វាយ​សម្លាប់​ក្មេង​ប្រុស​រង​គ្រោះ នៅ​ចំណុច​កើតហេតុ​ផង​ដែរ ។ ការ​យក​ជនសង្ស័យ​ទៅ​ត្រាប់​នោះ គេ​ស​ង្គេ​ត​ឃើញ មានការ​ចោមរោម​មើល​យ៉ាង​អ៊ូរ​អរ​ពី​សំណាក់ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​កើតហេតុ ក៏​ដូច​ជា​បងប្អូន​ប្រជា​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ជាដើម ។ ក្រោយ​ការ​នាំ​ទៅ​ធ្វើ​ត្រាប់​រួច ជនសង្ស័យ​ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន រង​ចាំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

គួរ​រំលឹក​ថា សព​ក្មេង​ប្រុស​វ័យ​១០​ឆ្នាំ​ខាងលើ មានឈ្មោះ ជា ប៊ុ​ន​ហេង ជា​សិស្ស មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ សព​ត្រូវ​បាន​ពលរដ្ឋ​អ្នក​ដើរ​រក​ឃ្មុំ ប្រទះ​ឃើញ​ដេក​ស្លាប់ ក្នុង​ព្រៃ​ត្រែង​ដ៏​ជ្រៅ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រា​ធានី​ភ្នំពេញ កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ដោយ​សភាព​ហើម​ស្អុយរលួយ មើល​សឹងតែ​លែង​ស្គាល់​ទៅ​ហើយ​ដែរ ។

យោង​តាម​ប្រ​ភ​ព័ត៌មាន អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ កុមា​រ៉ា​រង​គ្រោះ បាន​ជិះ​កង់​ទៅ​លេង ក្នុង​បរិវេណ​វត្ត​ជ្រោយ​អំពិល តែ​ម្នាក់ឯង ។ ពេល​នោះ ក្មេង​ប្រុស​រង​គ្រោះ ក៏​បាន​ទុក​កង់​នៅ​ក្នុង​វត្ត ហើយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ម្នាក់ ( មិន​ស្គាល់​អត្តសញ្ញាណ ) ចេញពី​ពី​វត្ត​ទៅ​បាត់​ស្រមោល​ឈឹង ។

នៅ​ល្ងាច​ថ្ងៃខែ​ដដែល ដោយ​ពុំ​ឃើញ​កូនប្រុស​ត្រឡប់​ទៅ​ផ្ទះ ឪពុក​ក្មេង​ប្រុស​រង​គ្រោះ និង​សាច់ញាតិ បាន​ចេញ​តាមរ​កកូន ក៏​ឃើញ​តែ​កង់​នៅ​ក្នុង​វត្ត​ជ្រោយ​អំពិល ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​អំពី​ការ​បាត់​ខ្លួន និង​បាន​ដាក់​ពាក្យបណ្តឹង ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​រក​បន្ថែម ។ ទន្ទឹម​នឹង​ការ​បាត់​ខ្លួន​នោះ បងប្អូន​ជា​សាច់ញាតិ​របស់ កុមា​រ៉ា​រង​គ្រោះ ក៏​បាន​នាំ​គ្នា​បង្ហោះ​ជា​បន្តបន្ទាប់​អំពី​ការ​បាត់​ខ្លួន តាំងពី​ល្ងាច​ថ្ងៃ​កើតហេតុ​មក​ម្លេះ ដោយ​មាន​ភ្ជាប់​ជាមួយ​អត្ថន័យ​ខ្លី​សារ​ខ្លះ បូក​រួម​ជាមួយ​រូបថត​ភិនភាគ​របស់​គេ​ផង​ដែរ ដើម្បី​អាច​អោយ​បងប្អូន​សា​ធារ​ណះ​បានឃើញ នឹង​ជួយ​ផ្តល់​ព័ត៌មាន ។ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក គ្មាន​បាត់​ដំណឹង​សូន្យឈឹង ពុំ​មាន​តម្រុយ​អ្វី​សោះឡើយ​ពី​ក្មេង​ប្រុស​រង​គ្រោះ ។

លុះ​រហូត​ដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មេ​សា មាន​ពលរដ្ឋ​អ្នករក​ឃ្មុំ​ម្នាក់ បាន​ចូល​ទៅ​រក​ឃ្មុំ​ក្នុង​ព្រៃ​ត្រែង​ជ្រៅ​មួយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ម្នាក់​ដេក​ផ្កាប់មុខ និង​មាន​សភាព​ហើម​រលួយ ធ្វើ​អោយ​រូបគេ​ដើរ​ចេញពី​ព្រៃ​ត្រែង​វិញ ហើយ​ប្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ នឹង​បាន​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍ ។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ហើយ​នោះ កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ និង​អង្គការ CPU បាន​ចុះ​អន្តរាគមន៍​ពិនិត្យ រក​មូលហេតុ នៃ​ការ​ស្លាប់ ។ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ រួច​មក សមត្ថកិច្ច​បញ្ជាក់​ថា សព​គឺ​ត្រូវ​ស្លាប់​ដោយសារ​ត្រូវ​វត្ថុ​រឹង​វាយ​ចំ​មុខ បណ្តាល​អោយ​បែក​សន្ទះ​អញ្ចាញធ្មេញ​ខាង​មុខ និង​បែក​ធ្មេញ​ខាងក្រោម​ទាំង​សងខាង​ផង​ដែរ ។ ដូច្នេះ ​ហើយ ករណី​នេះ​សមត្ថកិច្ច​កំណត់​បាន​ថា គឺជា​អំពើ ឃាតកម្ម​វាយ​សម្លាប់ ៕ ​ ដោយ៖ លីហេង

អត្ថបទសរសេរ ដោយ