ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធា​ធ្វើរបង​បំពាន​លើប្រឡាយ​ ត្រូវអាជ្ញាធ​រ​​ចុះបិទ​​និងវាយកម្ទេចចោល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង​មិន​ស្តាប់ អាជ្ញាធរ​ចម្រុះ​នៃ​ខេត្តសៀមរាបបាន​ចុះ​វាយ​របងរបស់​មន្ត្រី​យោធា ដែល​ធ្វើ​បំពាន​លើ​ប្រឡាយ​ទឹកចោល​និង​រឹបអូស​យក​សម្ភារមួយ​ចំនួន​ទៅ​ប៉ុស្តិ៍​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី ៤​ខែមេសា​ឆ្នាំ​២០២១​ក្នុងភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម ក្រុ​សៀមរាប ខេត្តសៀមរាប​។…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង​មិន​ស្តាប់ អាជ្ញាធរ​ចម្រុះ​នៃ​ខេត្តសៀមរាបបាន​ចុះ​វាយ​របងរបស់​មន្ត្រី​យោធា ដែល​ធ្វើ​បំពាន​លើ​ប្រឡាយ​ទឹកចោល​និង​រឹបអូស​យក​សម្ភារមួយ​ចំនួន​ទៅ​ប៉ុស្តិ៍​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី ៤​ខែមេសា​ឆ្នាំ​២០២១​ក្នុងភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម ក្រុ​សៀមរាប ខេត្តសៀមរាប​។

លោក ហា​យ យ៉ុ​ង តំណាង​អាជ្ញាធរ​ក្រុង​សៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មេសា នេះ​ថា ដោយ​មើលឃើញ​ថា ម្ចាស់ផ្ទះ​ឈ្មោះ ឌី ដា​​ម៉​ង់ ភេទប្រុស អាយុ ប្រហែល​អាយុ​ជាង​២០​ឆ្នាំ ជា​មន្ត្រី​យោធា បានឱ្យ​មេជាង​ឈ្មោះ ហៀ​ក សាងសង់​របង និង​គ្រោង​ធ្វើ​រោង​បន្ត​រំលោភ​លើ​ដី​ចំណី​ប្រឡាយ ទើប​អាជ្ញាធរ​បាន​ចុះ​មក​ណែនាំ​ចំនួន​២​ដង​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​ព្រហើន​។

​តែ​ដោយ​ម្ចាស់ផ្ទះ​មិន​ស្តាប់​តាម​ការ​ណែនាំ នៅ​ថ្ងៃ​ទី​៤​ខែមេសា​ឆ្នាំ​២០២១ នេះ ទើប​កម្លាំង​អាជ្ញាធរ​ចម្រុះ​នៃ​ខេត្តសៀមរាប និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ហាម ឃាត់​និង​វាយ​កម្ទេច​របង​ដែល​ធ្វើ​អំពី​ថ្ម នោះ​ចោល​ទាំងស្រុង និង​រឹបអូស​យក​សម្ភារៈ​សំណង់​មួយ​ចំនួន​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ក្នុង​នោះ​ដែរ អាជ្ញាធរ​ស្នើ​ឱ្យ​ម្ចាស់ផ្ទះ​សាងសង់​ទៅ​តាម​ផ្លូវច្បាប់ ខណៈ​ពេល​នោះ មេជាង​បាន សុំ​វាយ​របង ថ្ម នេះ​ដោយ​កម្លាំង​ជាង ទើប​អាជ្ញាធរ​ប្រគល់​សម្ភារៈ​ទាំងអស់ឱ្យ​វិញ​។

សូម​រម្លឹក​ថា នៅ​ក្នុង​ក្រុង​សៀមរាប មាន ការ​សាងសង់​សំណង់​ជា​ច្រើន​ករណី​ដែល​រំលោភ​លើ​ចំណី​ផ្លូវ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ ដើម្បី​លើកមុខ​មាត់​ខេត្ត​បេះដូង​ទេសចរណ៍​អាជ្ញាធរ​ខេត្ត​និង​ក្រុង​បាន​ប្រើ​ធម៌​ក្តៅ​ចំពោះ​សំណង់​ជា​ច្រើន ធ្វើ​ឱ្យ​មហា ជន សាទរ​ចំពោះ​ចំណាត់ការ​នេះ​។​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ គេ​សង្ឃឹមថា អាជ្ញាធរ​ខេត្តសៀមរាប នឹង​បន្ត​បោស សម្អាត​សំណង់អនា​ធិប​តេយ្យ​ក្នុង​ក្រុង​សៀមរាប ឱ្យ​បាន​ស្អាត​ថែម​ទៀត និង​ឈាន​ទៅ​រក​ទីក្រុង​ទេសចរណ៍​ពណ៌បៃតង គួរ​ឱ្យ​ចង់​គយគន់​ពី​សំណាក់​អ្នកផង​ទាំងពួង​។ ដោយ៖ ចន្ទ រស្មី

អត្ថបទសរសេរ ដោយ