ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហូ​ជី​មិ​ញ​នឹង​ជំរុញ​ការ​វិនិយោគ​បន្ថែម​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហូ​ជី​មិ​ញ ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ផ្លូវថ្នល់​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ នឹង​មាន​ទំហំ​ទឹកប្រាក់​៥,៥​ប៊ី​លាន​ដុល្លារ​ដែល​ជា​បរិមាណ​មួយ​គុណ​នឹង​បី​ដង​

ប្រទេស​វៀតណាម ៖ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហូ​ជី​មិ​ញ ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ផ្លូវថ្នល់​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ នឹង​មាន​ទំហំ​ទឹកប្រាក់​៥,៥​ប៊ី​លាន​ដុល្លារ​ដែល​ជា​បរិមាណ​មួយ​គុណ​នឹង​បី​ដង​ក្នុង​អំឡុង​ឆ្នាំ​២០១១-២០១៥ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ថវិកា​២,៤​ប៊ី​លាន​ដុល្លារ​ពី​កញ្ចប់​ថវិកា​របស់​ក្រុង​ហូ​ជី​មិ​ញ ក៏​នឹង​មានការ​ប្រមូល​ទុន​ពី​វិស័យ​ពាណិជ្ជកម្ម​ឯកជន​នានា​ដើម្បី​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ។

អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​និង​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​និង​ទូរគមនាគមន៍លោក Tat Thanh Cang បាន​ថ្លែង​ថា ថវិកា​រដ្ឋាភិបាល​ខ្លួនឯង​ផ្ទាល់​អាច​ជួបនឹង​ការ​លំបាក​នៅ​ក្នុង​ទុន​វិនិយោគ​ខ្នាត​ធំ​ដែល​ចាំបាច់​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ។

យោង​តាម​ស្ថិតិ​ពី​គណៈកម្មាធិការ​ប្រជាជន​បង្ហាញ​ថា ក្រុង​ហូ​ជី​មិ​ញ​បាន​វិនិយោគ​សរុប​ជិត​១,៧​ប៊ី​លាន​ដុល្លារ​គិត​ចាប់តាំងពី​ឆ្នាំ​២០១១​ដែល​រាប់​បញ្ចូល​ប្រាក់​វិភាគទាន​ជា​ច្រើន​រយ​ប៊ី​លាន​ដុ​ង​របស់​វិស័យ​ពាណិជ្ជកម្ម​ឯកជន ។

ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​រួម​មាន​ដូច​ជា ប្រព័ន្ធ​ផ្លូវថ្នល់​ថ្មី​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ប្រើប្រាស់​និង​គម្រោង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ប្រតិបត្តិ​ក្នុង​ឆ្នាំ​២០១៥ ។

ទេសចរណ៍​លើ​ទូក Nhieu Loc – Thi Nghe នៅ​បរិវេណ​តំបន់​ជុំវិញ​ក្រុង​បាន​ចាប់ផ្តើម​ដំណើរការ​កាលពីដើម​ខែកញ្ញា​នេះ​។ ម្យ៉ាងទៀត​ក្រុង​ហូ​ជី​មិ​ញ​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ដើម្បី​បោសសម្អាត​ប្រឡាយ​ដែល​កខ្វក់​នេះ​ដើម្បី​ធ្វើ​វា​ឲ្យ​ក្លាយជា​ទិស​ដៅ​ទេសចរណ៍​មួយ ។

ប្រឡាយ Tan Hoa-Lo Gom មាន​ប្រវែង​១២​គីឡូម៉ែត្រ​គឺជា​តំបន់​មួយ​ដែល​ពោរពេញ​ដោយ​មេរោគ ជាមួយនឹង​ផ្ទៃ​ទឹកល្អក់ និង​កខ្វក់​ដែល​មាន​សំរាម​គេ​បោះចោល​ពាស​វាល​ពាស​កាល​គ្មាន​របៀបរៀបរយ ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​ក្លាយជា​មានមុខមាត់​ថ្មី ហើយ​ថែម​ទាំង​ជួយ​ជា​គុណប្រយោជន៍​ក្នុង​កា​រត​ភ្ជាប់​សង្កាត់​លេខ ៦​និង​សង្កាត់​លេខ​១១ ,​សង្កាត់ Tan Binh និង​សង្កាត់ Tan Phu ទៀត​ផង​។ ក្រុង​ហូ​ជី​មិ​ញ​បាន​វិនិយោគ​សរុប​អស់​ទឹកប្រាក់​ចំនួន​៨៨,៩​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ ។

បន្ថែម​លើ​នេះ​នៅ​មាន​បណ្តាញ​ផ្លូវ​១៤​គីឡូម៉ែត្រ​ដែល​ចាប់ផ្តើម​ពី​អាកាសយានដ្ឋាន Tan Son Nhat ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ និង​កាត់​តាម​សង្កាត់ Ta Binh ,Go Vap, Binh Thanh និង​សង្កាត់ Thu Duc ដែល​បាន​ជួយ​ត​ភ្ជាប់​មជ្ឈមណ្ឌល​ទីក្រុង​នេះ​ជាមួយនឹង​តំបន់​នានា​នៃ​ទីក្រុង និង​បណ្តា​ខេត្ត​ក្បែរ​ខាង ។ គម្រោង​ដែល​មាន​ទំហំ​ទឹកប្រាក់​៣៤០​លាន​ដុល្លារ​នេះ​ក៏​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវ​ដែល​កកស្ទះ​ធ្ងន់ធ្ងរ​ដូច​យ៉ាង ផ្លូវ Xo Viet Nghe Tinh , ផ្លូវ Dinh Bo Linh , ផ្លូវ Bach Dang ជាដើម​។

គម្រោង​ផ្លូវអាកាស​រាង​អក្សរ​Y​នៅ​ផ្លូវ​ប្រសព្វ Go Vap ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឲ្យ​ដំណើរការ និង​ធ្វើ​ចរាចរណ៍​នៅ​ចុងឆ្នាំ​២០១៥​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​៨០%​នៅ​ក្នុង​តំបន់ ។

តាម​ស្ថិតិ​របស់​នាយកដ្ឋាន​ដឹក​ជញ្ជូន​និង​ទូរគមនាគមន៍ ទុន​វិនិយោគ​សុ​រប​ទាំងអស់​ត្រូវ​បាន​គេ​វាយតម្លៃ​ថា មាន​ចំនួន​១៨​លាន​ដុល្លារ​ក្នុង​នោះ​១១​លាន​ដុល្លារ នឹង​បាន​មក​ពី​ថវិកា​ក្រុង​សាមី​ផ្ទាល់​តែ​ម្តង ។

ក្រៅពី​មូលនិធិ​ដែល​ស្ថិត​ក្នុង​ទម្រង់ BOT និង​BT ក្រុង​ហូ​ជី​មិ​ញ​បាន​អនុញ្ញាត​ឲ្យ​បណ្តា​វិនិយោគិន​នានា​ផ្តល់​នូវ​ទុន​ដែល​បាន​ដាក់​វិនិយោគ​រួច​ដើម្បី​ចៀសវាង​នូវ​ឱនភាព​ថវិកា​ដែល​ជា​និច្ចកាល​បាន​បន្ថយល្បឿន​ដំណើរការ​នៃ​គម្រោង​។

យោង​តាម​អ្នកជំនាញ ក្រុង​ហូ​ជី​មិ​ញ​បាន​ប្រមូល​ទុន​ដោយ​ប្រសិទ្ធភាព​ពី​វិស័យ​ពាណិជ្ជកម្ម​ឯកជន​និង​បណ្តា​សហគ្រាស​ជា​ច្រើន​ដែល​បាន​វិនិយោគ​ក្នុង​ទម្រង់ PPP, BOT,BTO,BT ។

អ្នកជំនាញ​រៀបចំ​ផែនការ​ក្រុង​លោក Ngo Viet Nam Son បាន​ថ្លែង​ថា ក្រុង​ហូ​ជី​មិ​ញ​បាន​ផ្តោត​លើ​ការ​វិនិយោគ​ក្នុង​ផ្លូវ​ខ្នាត​ធំ ផ្លូវ Highways និង​ផ្លូវ​រង្វង់​មូល​រួម​មាន រុក្ខវិថី Vo Van Kiet-Mai Chi Tho ,​រុក្ខវិថី Nguyen Van Linh និង Pham Van Dong ដែល​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ច្រកចូល​ជាយក្រុង​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​បាន​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទៀត​ផង ។

លោក​បាន​បន្ថែម​ថា ក្រុង​ហូ​ជី​មិ​ញ​បាន​និង​កំពុង​ធ្វើ​បាន​ល្អ​បំផុត​នៅ​ក្នុង​ការ​ប្រើប្រាស់​មូលនិធិ​របស់​វិស័យ​ឯកជន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ៕