ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ​​! ​ករណីចាប់ជម្រិតនិងស​ម្លា​.​ប់​ក្មេង​ប្រុស​​អាយុ​​១០​ឆ្នាំ សមត្ថ​កិច្ចឃាត់​បុរស​ជា​ពូ​ថ្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាម​ប្រភព​ព័ត៌មានដែល​កោះសន្តិភាពទទួល​បាន​​​នាមុន​នេះ ថ្ងៃទី​០៦ មេសា ​បានឱ្យ​ដឹង​ថា ​ជន​ដែល​ពាក់ព័ន្ធ​ករណី​សម្លា.ប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ស្លា.ប់​ក្នុង​ព្រៃ​ត្រែង នា​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​ ​​​ត្រូវបានឃាត់ខ្លួនហើយ…

រាជធានីភ្នំពេញ ៖ ​តាម​ប្រភព​ព័ត៌មានដែល​កោះសន្តិភាពទទួល​បាន​​​នាមុន​នេះ ថ្ងៃទី​០៦ មេសា ​បានឱ្យ​ដឹង​ថា ​ជន​ដែល​ពាក់ព័ន្ធ​ករណី​សម្លា.ប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ស្លា.ប់​ក្នុង​ព្រៃ​ត្រែង នា​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​ ​​​ត្រូវបានឃាត់ខ្លួនហើយ ហើយ​ជននេះ​ក៏ត្រូវ​​ជា​ពូ​ថ្លៃ​របស់​កុមា​រា​រង​គ្រោះផង​ដែរ​ ។

ប្រភព​មន្ត្រី​​សមត្ថ​កិច្ច​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ជា​ពូ​ថ្លៃ​រូប​នោះត្រូវ​បាន​សមត្ថកិច្ចនៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១ ដោយ​ជន​រូប​នេះ អាច​មាន​ជាប់​ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ខាងលើ​៥០​ភាគរយ ខ​ណៈ៥០​ភាគរយ​ទៀត គឺ​រូបគេ​ពុំ​ព្រម​ឆ្លើយ​សារភាព ។

ប្រភព​ព័ត៌មានបន្ត​ថា ផ្អែក​ទៅ​លើ​វី​ឌី​អូរ​កាមេរ៉ា​សុវត្ថិភាពបញ្ជាក់​ថា នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ គឺ​ជនសង្ស័យ​ជា​ពូ​ថ្លៃ​បាន​
ឌុ​ប​ជន​រង​គ្រោះ​ទៅ​ហូប​ប្រហិត ហើយ​ក៏​បាត់​ខ្លួន​កុមា​រា​រង​គ្រោះ​ តាំងពី​ពេល​នោះ​មក​តែ​ម្តង ។ ក្រោយ​ការ​បាត់​ខ្លួន រហូត​មាន​ការ​ប្រទះ​ឃើញ​សព​កុមា​រ៉ា​រង​គ្រោះ​ហើយ​នោះ ក៏​ជនសង្ស័យ​ជា​ពូ​ថ្លៃ ពុំ​មាន​ប្រាប់​ព័ត៌មាន ឬ​តម្រុយ​អ្វី​ខ្លះមក​កាន់​ក្រុម​គ្រួសារ​សាច់ញាតិ​ក្មេង​ប្រុស​រង​គ្រោះ​ឡើយ ទើបតែ​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់​រូបគេ​យក​ទៅ​យក​នាំ ទើប​រូបគេ​បាន​ឆ្លើយ​ថា ពិតជា​បាន​នៅ​ជាមួយ​ក្មេង​ប្រុស​រង​គ្រោះ​មុន​ពេល​ស្លា.ប់ ប៉ុន្តែ​រូបគេ​មិន​បាន​សម្លា.ប់​ឡើយ ។

យ៉ាងណាមិញ បច្ចុប្បន្ន ជនសង្ស័យ​រូប​នោះ កំពុង​ត្រូវ​សមត្ថកិច្ច​សាកសួរ​នាំ​ទៅ​តាម​ជំនាញ ដើម្បី​កំណត់​បាន​ថា​រូបគេ​ជា​ឃាតករ​ពិតប្រាកដ ឬ​យ៉ាងណា ខ​ណះ​ដែល​គេ​ពុំ​ព្រម​ឆ្លើយ​សារភាព​ថា​ខ្លួន​ជា​អ្នក​សម្លាប់ ។

បើយោងតាម អង្គភាពការពារកុមារ (CPU) ដែលជាស្ថាប័នធ្វើការរួមគ្នានិងនគរបាលជាតិកម្ពុជាលើការងាររកយុត្តិធម៌សម្រាប់កុមារដែលរងការបំពានគ្រប់ទម្រង់ បានឱ្យដឹងថា​ សមត្ថកិច្ចនៃក្រុមការងារពិសេសបាន បុរសដែលត្រូវបានចាប់ខ្លួនមាន អាយុ ៣១ ឆ្នាំ ។

​គួរ​រំលឹក​ថា សព​ក្មេង​ប្រុស​វ័យ​១០​ឆ្នាំ​ខាងលើ ត្រូវ​បាន​ពលរដ្ឋ​អ្នក​ដើរ​រក​ឃ្មុំ ប្រទះ​ឃើញ​ដេក​ស្លាប់ ក្នុង​ព្រៃ​ត្រែង​ដ៏​ជ្រៅ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រា​ធានី​ភ្នំពេញ កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ។

សព​កុមា​រារង​គ្រោះ មានឈ្មោះ ជា ប៊ុ​ន​ហេង ជា​សិស្ស មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ សព​ត្រូវ​ស្លាប់​ដោយ​សភាព​ហើម​ស្អុយរលួយ មើល​សឹងតែ​លែង​ស្គាល់​ទៅ​ហើយ​ដែរ ។

សូមរំលឹកទៀតថា បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មក សាច់ញាតិ​កុមា​រាវ័យ​១០​ឆ្នាំ​ម្នាក់នេះ បាន​បង្ហោះ​តាម​​បណ្តាញ​​​សង្គម​ហ្វេ​ស​បុក​អំពី​ការ​បាត់​ខ្លួន និង​ប្រកាស​ជូន​សា​ធារ​ណៈ​អោយ​ជួយ​ផ្តល់​ព័ត៌មាន ប្រសិនបើ​បានឃើញ​រួច​មក លុះនៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២ ​មេសា ឆ្នាំ​២០២១ កុមា​រារូប​នោះ​ក៏ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់ ក្នុង​ព្រៃ​ត្រែង​ដ៏​ជ្រៅ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រា​ធានី​ភ្នំពេញ ។

យោង​តាម​ប្រ​ភ​ព័ត៌មាន អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ​មីនា ឆ្នាំ​២០២១ កុមា​រារង​គ្រោះ បាន​ជិះ​កង់​​ទៅ​លេង​ក្នុង​បរិវេណ​វត្ត​ជ្រោយ​អំពិល​តែ​ម្នាក់ឯង ។ ពេល​នោះ ក្មេង​ប្រុស​រង​គ្រោះ ក៏​បាន​ទុក​កង់​នៅ​ក្នុង​វត្ត ហើយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ម្នាក់ ( មិន​ស្គាល់​អត្តសញ្ញាណ ) ចេញពី​ពី​វត្ត​ទៅ​បាត់​ស្រមោល​ឈឹង ។

នៅ​ល្ងាច​ថ្ងៃខែ​ដដែល ដោយ​ពុំ​ឃើញ​កូនប្រុស​ត្រឡប់​ទៅ​ផ្ទះ ឪពុក​ក្មេង​ប្រុស​រង​គ្រោះ និង​សាច់ញាតិ​បាន​ចេញ​តាមរ​កកូន ក៏​ឃើញ​តែ​កង់​នៅ​ក្នុង​វត្ត​ជ្រោយ​អំពិល ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​អំពី​ការ​បាត់​ខ្លួន និង​បាន​ដាក់​ពាក្យបណ្តឹង ដើម្បី​សុំ​ការ​អន្តរា​គមន៍​ពី​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​រក​បន្ថែម ។ ទន្ទឹម​នឹង​ការ​បាត់​ខ្លួន​នោះ បងប្អូន​ជា​សាច់ញាតិ​របស់ កុមា​រា​រង​គ្រោះ ក៏​បាន​នាំ​គ្នា​បង្ហោះ​ជា​បន្តបន្ទាប់​អំពី​ការ​បាត់​ខ្លួន តាំងពី​ល្ងាច​ថ្ងៃ​កើតហេតុ​មក​ម្លេះ ដោយ​មាន​ភ្ជាប់​ជាមួយ​អត្ថន័យ​ខ្លី​សារ​ខ្លះ បូក​រួម​ជាមួយ​រូបថត​ភិនភាគ​របស់​គេ​ផង​ដែរ ដើម្បី​អាច​អោយ​បងប្អូន​សា​ធារ​ណះ​បានឃើញ នឹង​ជួយ​ផ្តល់​ព័ត៌មាន ។ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក គ្មាន​បាត់​ដំណឹង​សូន្យឈឹង ពុំ​មាន​តម្រុយ​អ្វី​សោះឡើយ​ពី​ក្មេង​ប្រុស​រង​គ្រោះ ។

លុះ​រហូត​ដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មេ​សា មាន​ពលរដ្ឋ​អ្នករក​ឃ្មុំ​ម្នាក់ បាន​ចូល​ទៅ​រក​ឃ្មុំ​ក្នុង​ព្រៃ​ត្រែង​ជ្រៅ​មួយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ម្នាក់​ដេក​ផ្កាប់មុខ និង​មាន​សភាព​ហើម​រលួយ ធ្វើ​អោយ​រូបគេ​ដើរ​ចេញពី​ព្រៃ​ត្រែង​វិញ ហើយ​ប្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ នឹង​បាន​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍ ។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ហើយ​នោះ កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ និង​អង្គការ CPU បាន​ចុះ​អន្តរាគមន៍​ពិនិត្យ រក​មូលហេតុ នៃ​ការ​ស្លាប់ ។ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ រួច​មក សមត្ថកិច្ច​បញ្ជាក់​ថា សព​គឺ​ត្រូវ​ស្លាប់​ដោយសារ​ត្រូវ​វត្ថុ​រឹង​វាយ​ចំ​មុខ បណ្តាល​អោយ​បែក​សន្ទះ​អញ្ចាញធ្មេញ​ខាង​មុខ និង​បែក​ធ្មេញ​ខាងក្រោម​ទាំង​សងខាង​ផង​ដែរ ។ ដូច្នេះ​ហើយ ករណី​នេះ សមត្ថកិច្ច​កំណត់​បាន​ថា គឺជា​អំពើ ឃាតកម្ម​វាយ​សម្លាប់ ៕​ដោយ៖ លីហេង

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ