ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារថ្មីសម្រាប់ពលរដ្ឋជិត ២ ពាន់កន្លែងនៅដើមខែមេសានេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីកំពុងរាតត្បាតដោយកូវីដ ១៩ ក្តី តែគម្រោងវិនិយោគថ្មីចំនួនពីរដែលទើបអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅដើមខែមេសានេះ នឹងផ្តល់ការងារដល់ពលរដ្ឋប្រមាណជិត ២ ពាន់កន្លែង ។…

រាជធានីភ្នំពេញ ៖ ទោះបីកំពុងរាតត្បាតដោយកូវីដ ១៩ ក្តី តែគម្រោងវិនិយោគថ្មីចំនួនពីរដែលទើបអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅដើមខែមេសានេះ នឹងផ្តល់ការងារដល់ពលរដ្ឋប្រមាណជិត ២ ពាន់កន្លែង ។ គម្រោងទំាងពីរនោះ គឺទី ១ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន MCBAG CO., LTD មានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ គម្រោងនេះគ្រោងបោះទុនវិនិយោគចំនួន ៣,៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨១៨ កន្លែង ។

គម្រោងទី ២ គឺគម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៩,១ លានដុល្លារ ដោយក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD  និងអាចបង្កើតការងារបានចំនួន ១.០២២ កន្លែង។

គួរជម្រាបថា គម្រោងវិនិយោគចំនួនពីរដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តនៅដើមខែមេសានេះ ធ្វើឡើងបន្ទាប់ពីគម្រោងវិនិយោគចំនួន ៥ ដែលស្ថាប័ននេះទើបអនុម័តកាលពីចុងខែមីនា ។ គម្រោងទំាង ៥ នោះ ផ្តល់ការងារជាង ២ ពាន់កន្លែងដែលដល់ពលរដ្ឋ រួមមានគម្រោងបង្កើតរោងចក្រផលិតឱសថ នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០ កន្លែង គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០ កន្លែង ។

គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០ កន្លែង។ គម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣០ កន្លែង និងគម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី ១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១២៨៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០ កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ