ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​! ក្រុមហ៊ុន TESLA ចំនួន​ពីរ​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​តែ​មិន​មានឈ្មោះ​លោក Elon Musk ទេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មានការ​ចែកចាយ​ត​ៗ​គ្នា​ពី​អគារ​តាំង​បង្ហាញ​មួយ​ដែល​មានឈ្មោះ Tesla ហើយ​ត្រូវ​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា​ជា​ការ​ក្រុមហ៊ុន​Tesla របស់​មហាសេដ្ឋី​អា​មេ​រិ​ក លោក Elon Musk…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មានការ​ចែកចាយ​ត​ៗ​គ្នា​ពី​អគារ​តាំង​បង្ហាញ​មួយ​ដែល​មានឈ្មោះ Tesla ហើយ​ត្រូវ​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា​ជា​ការ​ក្រុមហ៊ុន​Tesla របស់​មហាសេដ្ឋី​អា​មេ​រិ​ក លោក Elon Musk ។ យ៉ាងណា​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ថា ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ទទួល​ការ​ចុះបញ្ជី​របស់​ក្រុមហ៊ុន Tesla ដល់​ទៅ​ពីរ តែ​ម្ចាស់​របស់​ក្រុមហ៊ុន​ទាំង​ពីរ មិន​មានឈ្មោះ លោក Elon Musk នោះ​ទេ ។

បើ​តាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី ក្រុម ហ៊ុន​Tesla ចំនួន ពីរ​គឺ ១.​ក្រុមហ៊ុន TESLA INDUSTRIES CO., LTD និង​ក្រុមហ៊ុន ២. TESLA ENGINEERING AND CONSTRUCTION CO., LTD ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​មហាវិថី​ព្រះ​មុនី​វង្ស (​ម្ដុំ​បឹង​ត្របែក​) ។

ដោយឡែក​ក្រុមហ៊ុន អគារ Showroom នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ដែល​មានការ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម និង​សង្ស័យ​របស់​លោក Elon Musk លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់លាស់​នោះ​ទេ ហើយ​ក្រុមហ៊ុន​របស់​លោក Elon Musk ក៏​លោក​មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​ចុះបញ្ជី​ច្បាស់លាស់​នៅ​កម្ពុជា​នៅឡើយ​ទេ ។

យ៉ាងណា​មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា​ក្រុមហ៊ុន Tesla Inc របស់​លោក Elon Musk ពិតជា​មក​ដាក់​ការិយាល័យ និង​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មែន ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ មានការ​បង្ហោះ​ពី​អគារ​តាំង​បង្ហាញ ( Showroom ) មួយ​របស់​ក្រុមហ៊ុន​Tesla ដែល​មា​នទី​តាំងនៅ​មុខក្រសួង​ពាណិជ្ជកម្ម​កម្ពុជា តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ។

ថ្វី​ត្បិត​តែ​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ពី​ការ​មិន​ទាន់​ចុះបញ្ជី​របស់​ក្រុមហ៊ុន Tesla Ich នៅ​កម្ពុជា​ក្តី តែ​អគារ​ដែល​ដាក់​ស្លាក​យីហោ TESLA បាន​សាងសង់​ជិត​រួចរាល់​ហើយ ជាមួយនឹង​ឡូ​ហ្កូ​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Telsa Inc របស់​លោក Elon Musk ផង​ដែរ ហើយ​ក៏​មាន​ហ្វេ​ស​ប៊ុ​កមួយ​ត្រូវ​បាន​បង្កើត​ដោយ មាន​រូបរាង​ឡូ​ហ្គោ​របស់​ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក Tesla Inc ដោយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ​ដាក់​ឈ្មោះ​ថា ក្រុមហ៊ុន​Tesla Cambodia ទៀត​ផង ។

បន្ថែម​ពីលើ​នេះ ក៏​មានការ​ចែកចាយ​នូវ screenshot មួយ​ដោយ​អះអាង​ថា ជា Twitter របស់​លោក Elon Musk និង​បាន​សរសេរ​ថា New store will be launched in Cambodia by the end of April ដែល​មាន​ន័យ​ថា ទីតាំង​ថ្មី​នឹង​ត្រូវ​សម្ពោធ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ដំណាច់ខែ មេ​សា នេះ ហើយ​សារ​នេះ ត្រូវ​បាន​អ្នក​បណ្ដាញ​សង្គម​ចែកចាយ​ត​ៗ​គ្នា​ជា​បន្តបន្ទាប់ ។

យ៉ាងណាមិញ នៅ​ពេល​ដែល​ចូល​មើល Twitter របស់​លោក Elon Musk គឺ​រក​មិនឃើញ​នូវ​សារ​ដែល​គេ​បាន​ចែកចាយ​នោះ​ឡើយ ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​សារព័ត៌មាន​កោះសន្តិភាព ថា​តើ​ក្រុមហ៊ុន​អា​មេ​រិ​ក Tesla Inc របស់​លោក Elon Musk ពិតជា​បើក​ទីតាំង​លក់​រថយន្ត​នៅ​កម្ពុជា ឬ​យ៉ាងណា​នោះ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ឆែត រ៉ូ​ដឹ​ម៉ៃ​យើរ (Chad Roedemeier) បាន​ប្រាប់ «​ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះនោះ​ទេ​» ។

ត្រង់នេះ​បញ្ជាក់​ថា ក្រុមហ៊ុន Tesla Inc គឺ​មិន​ទាន់​មានការ​បើក​ក្រុមហ៊ុន ឬ​ហាង​លក់​រថយន្ត​របស់​ខ្លួន​នៅ​កម្ពុជា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ