ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុក​ស្លា.ប់ចោល​ ម្តាយ​តាម​ប្តី​ថ្មី ទុក​កូនស្រី៤​ឆ្នាំ​ផ្ញើជីតា បែរជា​​ចា.ប់នាងច្រើនដងទើបបែកធ្លាយ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ គួរ​ឱ្យ​អាសូរ​ខ្លោចចិត្ត កុមារី​ដ៍​អ​ភ្វ័​ពម្នាក់ មាន​វ័យ​៤​ឆ្នាំ ខណៈ​ដែល​ឪពុក​ស្លា.ប់​ចោល​ ហើយ​ម្តាយ​ទៅ​តាម​ប្តី​ថ្មី ក៏​ទុក​នាង​តូច​ឱ្យ​នៅ​ជាមួយ​ជីតា​បង្កើត​ ហើយ​ត្រូវ​ជីតា​ចាប់រំលោ.ភ​បាន​សម្រេច​ជា​ច្រើន​ដង ​ទើប​បែកធ្លាយ​…

ខេត្តសៀមរាប​ ៖ គួរ​ឱ្យ​អាសូរ​ខ្លោចចិត្ត កុមារី​ដ៍​អ​ភ្វ័​ពម្នាក់ មាន​វ័យ​៤​ឆ្នាំ ខណៈ​ដែល​ឪពុក​ស្លា.ប់​ចោល​ ហើយ​ម្តាយ​ទៅ​តាម​ប្តី​ថ្មី ក៏​ទុក​នាង​តូច​ឱ្យ​នៅ​ជាមួយ​ជីតា​បង្កើត​ ហើយ​ត្រូវ​ជីតា​ចាប់រំលោ.ភ​បាន​សម្រេច​ជា​ច្រើន​ដង ​ទើប​បែកធ្លាយ​ ។​

​ហេតុការណ៍​​ខាងលើ​បាន​កើតឡើង​តាំងពី​អំឡុង​ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ក្រុងសៀមរាប ខេត្តសៀមរាប មក​ម៉្លេះ​ ប៉ុន្តែ​ទើប​បែកធ្លាយ ក៍​ត្រូវ​​សមត្ថកិច្ច​នគរបាល​ជំនាញ​ចាប់ខ្លួន​ជនសង្ស័យ​ជា​​ជីតា​ម្នាក់​ខាងលើ​​នោះ​​នាំមកកាន់​​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៣​ ខែមេសា ​ឆ្នាំ​២០២១ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹងពី​បងប្អូន​ជីដូនមួយ​របស់​កុមារីរងគ្រោះ​ ។

ជនសង្ស័័យជាជីតា​ឈ្មោះ លាក់ លាង ​អាយុ​៥២​ឆ្នាំ រស់នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។​ ចំណែក​កុមារីរងគ្រោះដែលត្រូវជា​ចៅ មានអាយុ​៤​ឆ្នាំ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ ជន​ខេត្តសៀមរាប​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣​ ខែមេសា ឆ្នាំ​២០២១ ឈ្មោះ ធី ជា ដែល​ត្រូវជា​ជីដូនមួយ​របស់​​កុមារី​រង​គ្រោះបាន​នាំកុមារីរងគ្រោះ​​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ ដោយ​ប្រាប់​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ជីតា​ដែល​នាង​រស់នៅ​ជាមួយបាន​រំលោ.ភ​សេពសន្ថវៈ​មក​លើ​​នាង​បាន​សម្រេច​ចំនួន​៣​ដង ។​

លោក​នាយការិយាល័យ​បានបន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​មក លោក​បាន​រាយ​ការ​ណ៍​ជូន​លោក ព្រះរាជអាជ្ញា ដើម្បី​សុំ​គោល​ការ​ឃាត់ខ្លួន​ ។ ​លោកបន្ត​ថា បន្ទាប់​ពី​រាយការណ៍​ជូន​ព្រះ​រា​ជ​អាជ្ញា​រួច​មក កម្លាំង​របស់​លោក​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រ​ង៉ែ ដើម្បី​ធ្វើការ​កោះហៅ​ជនសង្ស័យ​ ​មក​ធ្វើការ​សួរនាំ ហើយ​ជន​សង្ស័យ​រូប​នេះ​បានឆ្លើយ​​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ​ថា ​ខ្លួន​ពិតជា​បាន​រំលោ.ភ​សេពសន្ថ.វៈ​​លើចៅ​បង្កើត​របស់​ខ្លួន​បាន​ចំនួនតែ​២​ដង​ទេ កាលពី​អំឡុង​ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​។

លោក​​នាយការិយាល័យ​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​​បន្ត​​ថា ចៅស្រី​រូបនេះ ត្រូវ​​ម្តាយ​បាន​យក​នាង​មក​ផ្ញើ​នឹង​គ្រួសារ​របស់​ខ្លួន ក្រោយ​ពេល​ប្តី​ស្លា.ប់ ហើយ​ម្តាយរបស់នាង​​ក៏​យកប្តី​ថ្មី រួច​ទៅ​រកស៊ី​តាម​ប្តី​ថ្មី​បាត់​រហូត មិន​ដែល​​ឃើញ​មក​នោះ​ទេ​។

លោកនាយ​ការិយាល័យ​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​សាកសួរ​និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​រួច​មក សមត្ថកិច្ច​​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែកកុមារី​រង​គ្រោះ​ដែល​ជា​ក្មេង​កំព្រា​ ត្រូវបានសមត្ចកិច្ច​​នាំយកទៅ​​ប្រគល់​ឱ្យ​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប ដើម្បី​គ្រប់គ្រង​​ថែរក្សា​​។

ជាមួយនឹង​ករណី​ខាងលើ​នេះ ក្រុម​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​ខាង​បាន​​សម្តែង​​ក្តី​​អាណិតអាសូរ​​យ៉ាង​​ខ្លោច​ចិត្ត​​ជាទី​បំផុត​ ដោយ​ពួក​គាត់​​បានលើក​ឡើង​ថា កុមារី​ដ៏​សែន​អ​ភ្វ័​ព​នេះ ក្រោយ​ពេល​ឪពុក​របស់​គេ​ស្លា.ប់​ទៅ ម្តាយ​បាន​យកប្តី​ថ្មី ហើយ​ទៅ​តាម​ប្តី ដោយ​ទុក​រូបគេ​ឱ្យ​នៅ​ជាមួយ​ជីតា ​ខណៈ​នាង​ទើប​មាន​អាយុ​៣​ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ ​។ តែ​ក៏​មិន​ដែល​នឹក​ស្មានថា ជីតា​រូប​នេះ​បំផ្លាញ​អនាគត​ចៅ ទាំង​នាង​ទើប​មាន​វ័យ​ត្រឹមតែ​៤​ឆ្នាំ​បែបនេះ​សោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ