ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិត១ម៉ោង អគ្គិភ័យ​លេបត្របាក់ផ្ទះ១ខ្នង​អស់ទាំងស្រុង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​ផ្ទះ១​ខ្នង​ត្រូវ​អគ្គី​ភ័យឆាប​​ឆេះ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់ផ្ទះ​ចេញ​ទៅ​ក្រៅ​​ បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​មោង​ខាងត្បូង ឃុំ​មោង ស្រុក​ស្រីស្នំ…

ខេត្តសៀមរាប ៖ ​ផ្ទះ១​ខ្នង​ត្រូវ​អគ្គី​ភ័យឆាប​​ឆេះ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់ផ្ទះ​ចេញ​ទៅ​ក្រៅ​​ បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​មោង​ខាងត្បូង ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក ឌុ​ត ខុន ស្នង ការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានឱ្យ​ដឹង​ថា ​ម្ចាស់​​ផ្ទះកើតហេតុ​ខាងលើ​ឈ្មោះ សរ សូល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ ។​

​លោកស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះបានឱ្យ​ដឹង​បន្ត​​ថា ​ករណី​​អគ្គិភ័យ​ខាងលើ ​មូលហេតុ​មកពី​ទុ​ស្សេ​ខ្សែភ្លើង ​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​១ខ្នង​ ទំហំ​៩​ម៉ែត្រx​៦​ម៉ែត្រ ធ្វើអំពី​ថ្ម​ក្រោម​ ឈើ​លើ ដំបូល​ប្រក់​ស័ង្កសី ​រង​ការ​ខូចខាត​អស់ទាំងស្រុង ដោយឡែក​គ្រែ​ចំនួន៤ ទូរ​ខោអាវ​ចំនួន​៤ និង​ទូរទស្សន៍​ចំនួន១​គ្រឿង ក៏ត្រូវភ្លើងឆាបឆេះអស់ផងដែរ​។

​ក្នុង​​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ​ចំនួន១​គ្រឿង ទើប​​អាច​ពន្លត់​​ភ្លើង​ឱ្យ​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង១និង​១០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល តែ​មិន​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ ឬឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​បាន​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ