ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកពីថៃ38ក្បាល មានជំងឺ​«ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច» ​ត្រូវ​​​ស.ម្លាប់ហើយដុត​​កប់​​ចោល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ជ្រូក​រស់​ចំនួន​៣៨​ក្បាល​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់​ ហើយមាន​ជងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច ​ត្រូវ​បាន​សំ.លាប់​ដុត​កប់​ចោល​ កាលពី​ថ្ងៃ​ទី​០១ ​មេសា ឆ្នាំ​២០២១​ ស្ថិតនៅ​ជាយក្រុង​សិរី​សោភ័ណ​ ។ លោក…

​ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ជ្រូក​រស់​ចំនួន​៣៨​ក្បាល​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់​ ហើយមាន​ជងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច ​ត្រូវ​បាន​សំ.លាប់​ដុត​កប់​ចោល​ កាលពី​ថ្ងៃ​ទី​០១ ​មេសា ឆ្នាំ​២០២១​ ស្ថិតនៅ​ជាយក្រុង​សិរី​សោភ័ណ​ ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ និង​រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ ដោយដាក់​វិធានការ​ឯកឧត្តម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​សត្វ និង​មានការ​សម្របសម្រួល​ពី​ព្រះ​រាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ ហើយ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​បាន​បង្ក្រាប​បទល្មើស​ឈ្មួញ​លួច​នាំ​ជ្រូក​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចំនួន​៣៨​ក្បាលនេះ ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ​ក្នុងភូមិ​សា​ស្គ្រ ស្រុក​អូរ​ជ្រៅ ​។

លោក​បាន​បញ្ជាក់​ថា ​​ក្រោយ​ពេល​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​២​គ្រឿង​ ដែល​ដឹក​ជ្រូក​រស់​ចំនួន​៣៨​ក្បាល​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ តាម​ច្រករបៀង​ដោយ​ខុសច្បាប់​ហើយ​ឃាត់​នាំ​យក​មក​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​យក​ជ្រូក​ដែល​សង្ស័យ​មាន​ជម្ងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​បាន​យក​សំណាក់​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិត​សត្វ​បាន​ចេញ​លទ្ធផល​វិជ្ជមាន​ជម្ងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា​ ជា​ការ​ណែនាំ​ឯកឧត្តម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិត​សត្វ​បានអោយ​មន្ត្រី​ជំនាញ​នាំ​យក​ជ្រូក​រស់​ចំនួន​៣៨​ក្បាល ​ដែល​វិជ្ជមាន​ជម្ងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​ត្រូវ​បាន​យក​ទៅ​សម្លាប់​ចោល​ហើយ​ដុត​កំទិច​ហើយ​កប់​ចោល ​ដើម្បី​បង្ការ​ឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​ដល់​ជ្រូក​ក្នុងស្រុក ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​រថយន្ត​ដឹក​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​និង​រក​ឃើញ​ជម្ងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​៕​ ដោយ៖ ប៊ុនធឿន

អត្ថបទសរសេរ ដោយ