ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃដំបូង ចាក់បាន ៤ពាន់ដូស ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ នៅខេត្តសៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ មន្ទីរពេទ្យបង្អែក ២ កន្លែង គឺមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ព្រមទាំង​មណ្ឌលសុខភាព ចំនួន ២០ទីតាំងផ្សេងទៀត នៅក្នុងខេត្តសៀមរាប…

ខេត្តសៀមរាប៖ មន្ទីរពេទ្យបង្អែក ២ កន្លែង គឺមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ព្រមទាំង​មណ្ឌលសុខភាព ចំនួន ២០ទីតាំងផ្សេងទៀត នៅក្នុងខេត្តសៀមរាប ដែលប្រតិបត្តិការដោយគ្រូពេទ្យជំនាញចំនួន ២៤ក្រុម បានដំណើរការយុទ្ធនាការ​ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បង្ការកូវីដ-១៩។ នៅថ្ងៃបើកយុទ្ធនាការ កាលពីថ្ងៃទី១ ខែមេសា ចាក់បាន ៤ពាន់ដូស។

ចំណែកនៅ​ព្រឹកថ្ងៃទី០២ ខែមេសានេះ លោក ទៀ សីហា អភិបាលខេត្ត បានអញ្ជើញចុះ ពិនិត្យនៅតាមគោលដៅ ក្នុងការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ក្នុងខេត្ត។ ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្ត ក៏មានវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សខេត្ត គណៈអភិ បាលខេត្ត រួមទាំងភរិយា និង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ បានអញ្ជើញទៅ ទទួល ការចាក់ វ៉ាក់ សាំងបង្ការជម្ងឺកូវីដ-១៩ (ស៊ីណូវ៉ាក់)។

វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) បានដឹកជញ្ជូនមកដល់ខេត្តសៀមរាប នាយប់ថ្ងៃទិ៣១ ខែមីនា និងត្រូវបានដឹកជញ្ជូនបែងចែកបន្តទៅតាមបណ្តាគោលដៅនានា ក្នុងថ្ងៃទី០១ ខែមេសា ដែលមាន២២ គោលដៅ។ នេះបើតាម​លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត។

លោក ទៀ សីហា អភិបាលខេត្ត បានឲ្យដឹងថា នៅក្នុងផែនការចាក់វ៉ាក់សាំងប្រឆាំងជំងឺ​កូវីដ-១៩ នៅខេត្តសៀមរាប គឺ​សម្រាប់មួយថ្ងៃដំបូង វ៉ាក់សាំង​ប្រមាណជា ៤ ពាន់ដូស  ត្រូវបានចាក់ជូនមន្រ្តីរាជការជុំវិញខេត្ត មន្រ្តីរដ្ឋបាលមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីបុគ្គលិកចូលនិវត្តផងដែរ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និងមិនប្រកាន់និន្នាការ​អ្វីនោះឡើយ។

លោកបានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ យើងធ្វើការចាក់ជូនដល់មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន មានចំនួន ១៥ពាន់នាក់៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ