ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ម៉ុង ឫ​ទ្ធី ជួយ​ទិញ​ផ្លែ​ល្ពៅ​ពី​កសិករ​ខ្មែរ​ឲ្យ​សត្វ​ស៊ី ចំណេញ​១​គុណ​នឹង​២​ជាង​ទិញ​ចំណី​សត្វ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី នៅ​ម៉ោង​៦​និង​៤៦​នាទី​ថ្អៃ​ទី​០២ មេ​សា ២០២១​នេះ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក អម​ដោយសារ​ថា​«​មើល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​កសិករ​នៅ​ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី នៅ​ម៉ោង​៦​និង​៤៦​នាទី​ថ្អៃ​ទី​០២ មេ​សា ២០២១​នេះ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក អម​ដោយសារ​ថា​«​មើល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​កសិករ​នៅ​ខេត្តសៀមរាប បង្ហោះ​អោយ​ជួយ​ទិញ​ផ្លែ​ល្ពៅ ដែល​ពួក​គាត់​ដាំ​បាន​ហើយ គ្មាន​អ្នកទិញ ខ្ញុំ​បាន​ជួយ​ទិញ​ពួក​គាត់ សរុប​ទាំងអស់​បាន​ចំនួន ៦.៥០០​គីឡូក្រាម គុណ​ភា​មិនសូវ​ល្អ​ទេ​គាត់​ដាំ នៅ​ជិត​ទន្លេ ប៉ុន្តែ​ល្ពៅ​នេះ ស្ពោត​ៗ ខ្វះ​ជាតិ​ទឹក​» ។

លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី បានបញ្ជាក់ថា «​ខ្ញុំ​មាន​សំណូមពរ ដល់​ប្រជា​កសិករ​យើង សូម​មេត្តា កុំ​ចាំតែ​ស្រែក តាម​បណ្តាញ​សង្គម​ខ្លាំង​ពេក វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​របស់​យើង កសិករ​ត្រូវ​តែ​ឆ្លាត​វៃ រាល់​ការ​ដាំ គួរតែ​ចិញ្ចឹមសត្វ​ដូច​ខ្ញុំ​ថតរូប​មួយ​ចំនួន តូច​នៅ​ក្នុង​នេះ ពេល​យើង​លក់​មិន​ចេញ​នោះ ត្រូវ​តែ​យក​មក​អោយ​សត្វ​ស៊ី បើ​យើង​គិត​ពី​តម្លៃ​វិញ វា​មិន​ថ្លៃ​ជាង​ចំណី​សត្វ​ទេ គឺ​ផ្លែ​ល្ពៅ​នេះ ៦០០​រៀល ក្នុង​មួយ​គីឡូក្រាម ឈ្នួល​ដឹក​ជញ្ជូន ២០០​រៀល​ទៀត​ពី​ខេត្តសៀមរាប មក​ភ្នំពេញ សរុប​៨០០​រៀល ក្នុង​មួយ​គីឡូក្រាម បើ​យើង​គើ​ត​ពី​តម្លៃ​ចំណី​សត្វ ពេល​នេះ​គឺ ១,៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប្រមាណ​ជា​៤២៥​ដុល្លារ​ក្នុង​មួយ​តោន​» ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ កសិករ​ដាំ​ល្ពៅ​នៅ​តាម​ចំការ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កាន់តែ​ខកចិត្ត ខណៈ​ផ្លែ​ល្ពៅ​បន្ត​ធ្លាក់​ចុះ​រហូត​ត្រឹម​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខុស​ពី​ប៉ុន្មាន​ថ្ងៃមុន​លក់​បាន​២៥០​រៀល ។ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មាត់​កំពង់ទឹក ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ៕

សូម​អាន​ព័ត៌មាន​លម្អិត​តាម​រយៈ​«​កសិករ​ស្ទើរតែ​ស្រែកយំ​! ផ្លែ​ល្ពៅ​បន្ត​ចុះថ្លៃ​សល់​ត្រឹម​១០០​រៀល​ក្នុង​១​គីឡូក្រាម​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ