រាជធានីភ្នំពេញ ៖ ការរាលដាលនៃ ជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាកាន់តែមានទ្រង់ទ្រាយ ធំទៅៗ និងបានរកឃើញអ្នកឆ្លងថ្មីៗកាន់តែច្រើន ដែលជាការព្រួយបារម្ភ ហើយវិបត្តិនៃជំងឺ នេះដែរ វាបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាច្រើន និងជួបហានិភ័យ កាន់តែខ្លាំងទៅលើហិរញ្ញវត្ថុទាំងសម្រាប់ផ្គត់ផ្គង់គ្រួសារផង និងសម្រាប់សងធនាគារផង ។ ចុះបើសិនជាអ្នកជំពាក់ធនាគារហើយចៃដន្យក៏បានឆ្លងជំងឺកូវីដ ១៩ នេះ តើនឹងទទួលបាន ការអនុគ្រោះយ៉ាងណាពីធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលខ្លួនជំពាក់នោះ ?
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារ និងជាប្រធាននាយកប្រតិ បត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា មិនថា អតិថិជនដែឆ្លងកូវីដ ១៩ ឬអតិថិជន ផ្សេងទៀតទេ ឱ្យតែប៉ះពាល់ពីវិបត្តិកូវីដ ១៩ នេះ នឹងទទួលបានការអនុគ្រោះស្មើៗគ្នា ពីព្រោះ ក្នុងដំណាក់កាលនេះ អតិថិជនជាច្រើនបានបាត់បង់ប្រាក់ចំណូល ប៉ះពាល់លើអាជីវកម្មរបស់ ខ្លួន ។
លោកបន្តថា តាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថាន ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ដល់អតិថិជន អំឡុងពេលវិបត្តិនៃជំងឺកូវីដ ១៩ នេះ ដូចជាការរៀបចំកញ្ចប់ឥណទានឡើងវិញ ពន្យារការសងត្រលប់ប្រាក់ដើមដែលខ្ចី បន្ធូរបន្ថយមួយចំនួន ។ សារាចរណ៍ណែនាំនេះ គឺបានចាប់ផ្ដើមឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ ហើយវានៅតែមានសុពលភាព សម្រាប់អនុវត្តន៍មកដល់ពេលនេះ ។ លោកបន្តថា ការរៀបចំឥណទានឡើងវិញចំពោះអតិថិជន គឺមានសារសំខាន់ណាស់ ឧទាហរណ៍ថា ពីមុន ជួបវិបត្តិគាត់ធ្លាប់សង ១០០០ដុល្លារ ដល់ពេលគាត់ជួបវិបត្តិរកស៊ីលែងបាន ហើយប៉ះពាល់ ចំណូល យើងនឹងរៀបចំឥណទានឡើងវិញ ដូច្នេះគាត់អាចបង់សងត្រលប់ទៅវិញក្នុងចំនួន មួយតិចជាងនេះទៀតទៅតាមលទ្ធភាព ១០០ដុល្លារ ឬ ២០ ឬក៏ ៣០ដុល្លារតាមស្ថានភាពជាក់ ស្ដែង ។
លោកបន្ថែមទៀតថា សម្រាប់ការរៀបចំឥណទានឡើងវិញនៅឆ្នាំ ២០២១នេះ អាច ច្រើនជាងឆ្នាំ ២០២០ កន្លងទៅ ជាក់ស្ដែងធនាគារ អេស៊ីលីដា ផ្ទាល់គ្រាន់តែត្រីមាសទី ១ នេះ អាចច្រើនជាងឆ្នាំ ២០២០ ទាំងមូលបន្តិចទៅហើ យដែលមានជាង ១៥០លានដុល្លារអាមេរិក ។
ស្ថានភាពវិបត្តិកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២១នេះ កាន់តែមានភាពអា ក្រក់ឡើង ដោយចំនួនអ្នកឆ្លងកូវីដ ១៩ បានហក់ឡើងដល់ ២៤៧៧នាក់ក្នុងនោះរាប់ចាប់តាំង ពីថ្ងៃទី ២០ កុម្ភៈ ២០២១ ដែលជាព្រឹត្តិការណ៍ឆ្លងសហគមន៍លើទី ៣ មានចំនួន ១៩៤៩នាក់ ក្នុងនោះក៏មានអ្នកស្លាប់ចំនួន ១៤នាក់ហើយផងដែរ ៕
ចែករំលែកព័តមាននេះ