ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងដែក ឡើងធ្វើសំយ៉ាបដំបូលផ្ទះ លើកដែក ប៉ះខ្សែភ្លើងរបស់រដ្ឋ ឆក់ សន្លប់ស្តូកស្តឹង តែសង្គ្រោះរួចផុតពីគ្រោះថ្នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជាងដែកម្នាក់ បានឡើងធ្វើសំយ៉ាបដំបូលផ្ទះ ហើយលើកដែកប៉ះ​ខ្សែភ្លើង​​របស់រដ្ឋ បណ្តាលឲ្យ​ឆក់សន្លប់ ស្តូកស្តឹង ក៏ត្រូវសង្គ្រោះរួចផុតពីគ្រោះថ្នាក់ នៅវេលាម៉ោង ៧:៥០នាទីព្រឹកថ្ងៃទី០១ ខែមេសា…

បន្ទាយមានជ័យ៖ ជាងដែកម្នាក់ បានឡើងធ្វើសំយ៉ាបដំបូលផ្ទះ ហើយលើកដែកប៉ះ​ខ្សែភ្លើង​​របស់រដ្ឋ បណ្តាលឲ្យ​ឆក់សន្លប់ ស្តូកស្តឹង ក៏ត្រូវសង្គ្រោះរួចផុតពីគ្រោះថ្នាក់ នៅវេលាម៉ោង ៧:៥០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្ថិតភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

មន្ត្រីអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ ឡែន ភ័ក្ត្រា ហៅ ប៉ែល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាល បានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់កើតឡើង គឺជនរងគ្រោះ បានធ្វើសំយ៉ាបផ្ទះរបស់ឈ្មោះ សន វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ​។ នៅពេលឡើងធ្វើសំយ៉ាបផ្ទះនោះ មានគ្នា ២នាក់ នៅលើ ហើយជនរងគ្រោះ បានលើកដែក ទៅប៉ះខ្សែភ្លើងរបស់រដ្ឋ បណ្តាលឲ្យ​ឆក់សន្លប់។ តែសំណាងរបូតចេញពីខ្សែភ្លើង ត្រូវអ្នកធ្វើការជាមួយគ្នា ចាប់ជាប់លើដំបូលកម្ពស់ប្រមាណ ៥ ទៅ ៦ម៉ែត្រ ហើយយកខ្សែចងដៃស្តាំយោងទំលាក់ចុះ ត្រូវបានសង្គ្រោះភ្លាមៗ ផុតពីគ្រោះថ្នាក់។

មន្ត្រីនគរបាល បានបញ្ជាក់ថា មូលហេតុនៃ​គ្រោះថ្នាក់នេះ កើតឡើង បណ្តាល​ឲ្យ​ជនរងគ្រោះ លើកដែកធ្វើសំយ៉ាបផ្ទះ មិនប្រយ័ត្ន ទើបបណ្តាលប៉ះ​ខ្សែភ្លើងធំស្រាតរបស់រដ្ឋបណ្តាលឆក់សន្លប់ឡើងសំយាបលើ តែសំណាងល្អ ត្រូវបានសង្គ្រោះទាន់ពេលរួចផុតពីគ្រោះថ្នាក់៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ