ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ពេល​មិន​ទាន់​ដាក់​លូ​ ទឹក​លិច​ត្រឹមចិញ្ចើម​ថ្នល់ ដល់ពេល​អាជ្ញា​ធរ​ដាក់​ ទឹក​ឡើង​ចូល​ក្រោម​ផ្ទះ​

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក​កុំឱ្យ​ស្ទះ ។

ខេត្តកំពង់ចាម ៖ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក​កុំឱ្យ​ស្ទះ ។

ផ្ទុយ​ទៅ​វិញ លូ​ដែល​បាន​ដាក់​រួច ហាក់បីដូចជា​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នោះ​ទេ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ កញ្ញា ២០១៥ រហូត​ដល់​ពេល​ល្ងាច​ទឹក ក្នុង​លូ​នោះ​នៅ​តែ​ពេញ​ដដែល តើ​មក​ពី​មូលហេតុ​អ្វី​ទៅ?

អាជីវករ​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ភូមិ​ជ្រោយ​ថ្ម​ប្រាប់​ឱ្យ​ដឹង​ថា កាលពីមុន​នៅ​ពេល​ដែល​ផ្លូវថ្នល់​មុខ​ផ្ទះ​មិន​ទាន់​បាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ពេល​មាន​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក​នោះ គ្រាន់តែ​ឡើង​មក​លិច​ត្រឹម​ខឿន​ច​ញ្ចើ​ម​ថ្នល់ មិន​ដែល​ឡើង​ដល់​ក្រោមផ្ទះ​ម្តង​ណា​ឡើយ ។

ក្រោយមក​ទៀត មន្ទីរ​សាធារណការ​ខេត្ត​បាន​ចុះ​មក​ជីក​ដាក់​ប្រព័ន្ធ​លូ ដើម្បី​បង្ហូរទឹក តែ​ក្រោយ​ពី​បាន​ដាក់​លូ​រួចរាល់​ហើយ​នោះ     ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា មេឃ​មាន​បង្អុរ​ភ្លៀង​ធ្លាក់​មក លូ​ហូរ​មិន​ទាន់​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹកបាន​ឡើង​មក​ដល់​ក្រោមផ្ទះ​តែ​ម្តង ។ គាត់​រៀបចំ​លូ​ក្រែង​ថា​នឹង​បាន​ទឹក​ហូរ​តាម​លូ​ចេញ​ទៅ​បាន​ស្រួល​លែង​ស្ទះ​តែ​នេះ បែរជា​កាន់តែ​យ៉ាប់​ជាង​មុន​ពេល​ដាក់​លូ​ទៅ​ទៀត ។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព