ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ដុល្លារ​ធ្លាក់​ចុះ ខណៈ​អត្រា​ការ​ប្រាក់​ធនាគារ​បម្រុង​នៃ​សហព័ន្ធ​របស់​អា​មេ​រិ​ក​នឹង​ថ្កល់

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អត្រា​ប្តូរ​ប្រាក់​ដុ​លា្ល​រអា​មេ​រិ​ក និង​ប្រាក់​ដុ​ង​វៀតណាម បាន​ធ្លាក់​ចុះ​នៅ​តាម​បណ្តា​ធនាគារពាណិជ្ជ​នានា​ក្នុងស្រុក ដោយ​ផ្អែក​តាម​ការ​សម្រេចចិត្ត​រក្សា​លំនឹង​នៃ​អត្រា​ការ​ប្រាក់​របស់​ធនាគារ

ប្រទេស​វៀតណាម ៖ អត្រា​ប្តូរ​ប្រាក់​ដុ​លា្ល​រអា​មេ​រិ​ក និង​ប្រាក់​ដុ​ង​វៀតណាម បាន​ធ្លាក់​ចុះ​នៅ​តាម​បណ្តា​ធនាគារពាណិជ្ជ​នានា​ក្នុងស្រុក ដោយ​ផ្អែក​តាម​ការ​សម្រេចចិត្ត​រក្សា​លំនឹង​នៃ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​របស់​សហរដ្ឋអាមេរិក​(Fed) ។

យោង​តាម​សារព័ត៌មាន VNA ធនាគារ Vietcombank បាន​បញ្ចុះ​អត្រា​ទិញ​ចូល​និង​លក់​ចេញ​នូវ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ថ្ងៃ​១៩​កញ្ញា ប្រមាណ​ជា​២៥​ដុ​ង​ធៀប​នឹង​ការ​បិទ​ការ​ជួញដូរ​កាលពី​ថ្ងៃមុន ដែល​ចុះបញ្ជី​អត្រា​ទិញ​ចូល​២២.៤៤៥​ដុ​ង និង​លក់​ចេញ​២២.៥០៥​ដុ​ង​ក្នុង​១​ដុល្លារ ។

ចំណែក Vietinbank​វិញ​បាន​ដាក់​តម្លៃ​នៃ​អត្រា​ទិញ​ចូល​២២.៤៤៥​ដុ​ង​និង​លក់​ចេញ​២២.៥០០​ដុ​ង​ក្នុង​១​ដុល្លារ ពោល​គឺ​ហាងឆេង​នៃ​ការ​ជួញដូរ​បាន​ធ្លាក់​ចុះ​៤០​ដុ​ង ។

ចំណែក​ធនាគារ BIDV​បាន​កាត់​បន្ថយ​ទិញ​ចូល​ប្រមាណ​ជា​២៥​ដុ​ង​ឬ​ស្មើនឹង​២២.៤៦០​ដុ​ង​ក្នុង​១​ដុល្លារ និង​លក់​ចេញ​បន្ថយ​២០​ដុ​ង​ឬ​ស្មើនឹង​២២.៥២០​ដុ​ង​ក្នុង​១​ដុល្លារ ។
រីឯ​នៅ​ធនាគារ​Eximbank ឯណោះ​វិញ​អត្រា​ទិញ​ចូល​បាន​បន្ថយ​៤០​ដុ​ង​ឬ​ស្មើនឹង​២២.៤៣០​ដុ​ង​ក្នុង​១​ដុល្លារ និង​លក់​ចេញ​ថយ​៣៥​ដុ​ង​ឬ​ស្មើនឹង​២២.៥១០​ដុ​ង​ក្នុង​មួយ​ដុល្លារ។

បច្ចុប្បន្ន​អត្រា​ប្តូរ​ប្រាក់​នៅ​តាម​ធនាគារ​ជា​មធ្យម​គឺ​២១.៨៩០​ដុ​ង​ក្នុង​១​ដុល្លារ ។ ធនាគារ​រដ្ឋ​វៀតណាម​(SBV) បាន​ចុះបញ្ជី​អត្រា​ទិញ​ចូល​ក្នុង​ហាងឆេង​២១.៨០០​ដុ​ង​ក្នុង​១​ដុល្លារ​និង​លក់​ចេញ​២២.៤៧៥​ដុ​ង​ក្នុង​១​ដុល្លារ​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ។

អត្រា​ប្តូរ​ប្រាក់​រវាង​ដុល្លារ​-​ដុ​ង បាន​កើនឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ធនាគារកណ្តាល​បាន​ទម្លាក់​ថ្លៃ​ប្រាក់​ដុ​ង​ប្រមាណ​ជា​១% និង​បាន​ពង្រីក​អត្រា​ជួញដូរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ធនាគារកណ្តាល​ចំពោះ​អត្រា​ការ​ប្រាក់​គោល​៣%​កាលពី​ខែ​មុន​ដើម្បី​បង្រួម​ឲ្យ​កាន់តែ​មាន​កម្រិត​តិច​នៃ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ទម្លាក់​ថ្លៃ​យ៉ាង​គំហុក​នៃ​ប្រាក់​យន់​របស់​ចិន ។

ការ​ស្ទាបស្ទង់​ទីផ្សារ​អំពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​បាន​ជំរុញ​នូវ​ក្តី​បារម្ភ​នានា​ពី​សម្ពាធ​កាន់តែ​ច្រើន​លើ​រូបិយប័ណ្ណ និង​សេដ្ឋកិច្ច​ក្នុងស្រុក ជា​ពិសេស​នៅ​ពេល​ជញ្ជីង​តុល្យភាព​នៃ​ប្រាក់​កាស​ដែល​យក​មក​គិតគូរ​របស់​វៀតណាម កំពុង​រំកិល​ចុះ​ទៅ​ក្នុង​ឱនភាព ។

អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ​លោក Truong Van Phuoc បាន​ថ្លែង​ថា​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក​នៅ​តែ​មាន​កម្រិត​មិន​ប្រែប្រួល​ដដែល ដែល​បាន​អនុញ្ញាត​ឲ្យ​ទីផ្សារ​ឡើង​ចុះ​ៗ​ដែល​ហាក់ដូចជា​ខ្សោយ​ថាមពល​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ធូរស្បើយ ស្រប​ពេល​ដែល​វា​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ថា ធនាគារកណ្តាល​អា​មេ​រិ​ក​កំពុង​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នៅ​តែ​មិនសូវ​មាន​សកម្មភាព​នៅឡើយ ។

លោក​បាន​បន្ត​ថា ការ​ផ្លាស់​ប្តូរ​នេះ​មិន​គួរ​នឹង​ផ្ទុយ​ពី​និន្នាការ​ទីផ្សារ​ឡើយ បើ​ទោះជា​ចាប់តាំងពី​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ទិស​ដៅ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ចុងឆ្នាំ​នេះ​ក៏​ដោយ​ចុះ ។

បើ​តាម​ការ​អះអាង​ពី​លោក Phuoc ឲ្យ​ដឹង​ថា លក្ខខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ក្នុងស្រុក​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​អត្រា​ការ​ប្រាក់​ពី​៦%​ទៅ​៦,៥% ហើយ​អតិផរណា​ក៏​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​កម្រិត​ទាប​ដែរ ជាមួយនឹង​ការ​រំពឹង​ទុក​នៃ​ការ​សម្រេច​បាន​ពី​១%​ទៅ​១,៥%​នៅ​ឆ្នាំ​នេះ ។

លោក​បាន​បន្ថែម​ទៀត​ថា « កត្តា​ទាំងនេះ​បង្កើត​នូវ​ចក្ខុវិស័យ​ភ្លឺស្វាង​ជាមួយនឹង​លទ្ធភាព​វិជ្ជមាន​(​សម្រាប់​សេដ្ឋកិច្ច​ក្នុងស្រុក​)​ក្នុងអំឡុងពេល​ដែល​នៅ​សេសសល់​នៃ​ឆ្នាំ​នេះ ទោះជា​ធនាគារកណ្តាល​អា​មេ​រិ​ក​ដំឡើង​ការ​ប្រាក់​ឬ​ក៏​អត់​ក៏​ដោយ » ។

ចំណែក​លោក Nguyen Tri Hieu អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​ចុង​ក្រោយ​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក នឹង​ត្រឹមតែ​បង្កើត​ឡើង​នូវ​ស្ថិរភាព​(​រូបិយ​វត្ថុ​)​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ក្នុង​ប្រទេស​វៀតណាម ហើយ​ក៏​ជា​អ្វី​ដែល​ធនាគារ​រដ្ឋ​វៀតណាម​គួរតែ​នាំ​យក​នូវ​វិធានការ​សកម្ម​ជា​មុន​ដើម្បី​លៃលក​ដោះស្រាយ​ជាមួយនឹង​ការ​ប្រែប្រួល​ឡើង​ចុះ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ ៕